ក្រុម Atletico Madrid លេងស្មើក្រុម Athletic Club ក្នុងលទ្ធផល ១-១ កាលពីយប់មិញនេះ ដែលជាការស្មើច្រើនបំផុតក្នុងមួយរដូវកាលរបស់ខ្លួន។
នៅយប់មិញនេះ គឺជាប្រកួតទី១៣ហើយដែលពួកគេស្មើក្នុងការប្រកួត២៨ប្រកួតនៅរដូវកាលនេះ។ វាជាចំនួនលេងស្មើគ្នាច្រើនបំផុតមួយរបស់ក្រុម AT Madrid ។ ដោយកាលពីពេលកន្លងទៅ ក្រុមនេះក៏ធ្លាប់លេងស្មើដល់ទៅ១៣ប្រកួតក្នុង១រដូវកាលផងដែរ នៅឆ្នាំ១៩៧៥ ១៩៧៩ ១៩៩១ និង២០០៦។

ដោយនៅរដូវកាលនេះ សល់១០ប្រកួតទៀតទើបបញ្ចប់។ ដូច្នេះប្រសិនបើលោក Simeone អាចដឹកនាំក្រុមលេងបានស្មើបន្ដទៀត នោះនឹងអាចបំបែកកំណត់ត្រាចាស់បានហើយ។ ដោយឡែកនៅ La Liga នេះ ក្លឹបដែលកាន់កំណត់ត្រាលេងស្មើច្រើនបំផុតនោះគឺ Deportivo La Coruna លេងស្មើ១៨ប្រកួត ក្នុងឆ្នាំ២០១៦កន្លងទៅ៕ប្រភព Marca