Zidane ​មិន​ពេញ​ចិត្ត​ទម្រង់​លេង Real Madrid ​នៅ​តង់​ទី​២​

​លោក Zidane ​បាន​អះអាង​ថា​លោក​មិន​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​របស់​ក្រុម Real Madrid ​នៅ​តង់​ទី​២​ឡើយ ​ដែល​បាន​ផ្ដល់​ឱកាស​១​គ្រាប់​ឱ្យ​ទៅ​ក្រុម Eibar ​។

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Eibar ​ក្នុង​លទ្ធផល ៣-១ ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ឡើង​វិញ​ពាន​រង្វាន់ La Liga ​។ ​ដោយ​៣​គ្រាប់​នោះ​កើត​ឡើង​នៅ​តង់​ទី​១​ទាំង​អស់ ចេញ​ពី​ជើង​របស់ Kroos , Ramos ​និង Marcelo ​។ ខណៈ​ដែល​១​គ្រាប់​របស់​ក្រុម​ភ្ញៀវ Eibar ​វិញ ​មាន​ឡើង​នៅ​នាទី​៦០​នៅ​តង់​ទី​២។

​ក្រោយ​ចប់​ការ​ប្រកួត Zidane អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​ច្បាស់​ទេ ប៉ុន្តែ​វា​មាន​លក្ខណៈ​ខុស​គ្នា​នៅ​តង់​ទី​១​និង​ទី​២។ យើង​ពិបាក​លេង​នៅ​តង់​ទី​២ ​ខ្ញុំ​ក៏​មិន​ច្បាស់​ថា​មក​ពី​កម្លាំង​កាយ​សម្បទា​ឬ​យ៉ាង​ណា​ទេ។ តែ​សម្រាប់​តង់​ទី​១​យើង​ពិត​ជា​ធ្វើ​បាន​យ៉ាង​ល្អ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT