ក្រុម Real Madrid បានយកឈ្នះលើក្រុម Eibar ក្នុងលទ្ធផល ៣-១ នាការប្រកួតបើកឆាក La Liga ឡើងវិញនៅយប់មិញនេះ។
ក្រុមរបស់លោក Zidane នៅតែរក្សាលទ្ធផលល្អដដែលសម្រាប់ការប្រកួតដំបូងឡើងវិញនេះ។ ដោយ៣គ្រាប់ដែលធ្វើបាននោះគឺកើតចេញពីជើងរបស់ Kroos , Ramos និង Marcelo ។ បើទោះជាមិនមានវត្តមានខ្សែប្រយុទ្ធរកគ្រាប់បាល់បានមែន ប៉ុន្តែគេមើលឃើញថាក្រុមអធិរាជសធ្វើបានល្អហើយសម្រាប់ការប្រកួតនៅយប់មិញ។
Eden Hazard ក៏អាចចូលលេងបាន ហើយជាអ្នកបង្កើតឱកាសឱ្យទៅ Ramos រកគ្រាប់បាល់ថែមទៀតផង។ អ្នកគាំទ្រជាច្រើនពេញចិត្តចំពោះទម្រង់លេងរបស់កីឡាករបែលហ្សិករូបនេះ ត្បិតអីមិនអាចរកគ្រាប់បាល់បានតែជាអ្នកបង្កើតឱកាសឱ្យក្រុមជាញឹកញាប់។ បច្ចុប្បន្ននេះ Real Madrid នៅចាញ់ពិន្ទុក្រុម Barcelona ២ពិន្ទុ ឆ្លងកាត់ការប្រកួត២៨ប្រកួត៕ប្រភព Dailymail