Spurs ​ចង់​ខ្ចី​ជើង Ramsey ​ពី​ក្រុម Juventus ​

ក្រុម Spurs ​របស់​លោក Jose Mourinho ​ចង់​ខ្ចី​ជើង​ខ្សែ​បម្រើ Aaron Ramsey ​ពី​ក្រុម Juventus ​នៅ​រដូវ​កាល​ក្រោយ​នេះ បន្ទាប់​ពី​ក្លឹប​នៅ​អ៊ីតាលី​ចង់​លក់​ចេញ។អតីត​កីឡាករ Arsenal ​បាន​ផ្លាស់​ទៅ​លេង​នៅ Juventus ​កាល​ពី​រដូវ​កាល​មុន ​ប៉ុន្តែ​មិន​អាច​បង្ហាញ​សមត្ថភាព​លេចធ្លោ​នោះ​ទេ ដោយសារ​តែ​បញ្ហា​របួស​ញឹកញាប់។ ​កីឡាករ​វ័យ​២៩​ឆ្នាំ ដែល​រក​ចំណូល​បាន​៤​សែន​ផោន​ក្នុង​១​សប្ដាហ៍​នៅ Turin នេះ ​ត្រូវ​ក្លឹប​ចង់​លក់​ចេញ​វិញ​ហើយ​នៅ​រដូវ​កាល​ក្រោយ ក៏​ព្រោះ​ថា​តម្លៃ​ពលកម្ម​ខ្ពស់ ប៉ុន្តែ​ធ្វើ​មិន​បាន​ល្អ។

​ជាមួយ​ដំណឹង​ចង់​លក់​ចេញ​វិញ​នេះ ​ក៏​ស្រាប់​តែ​ក្រុម Spurs ​ចង់​បាន​ភ្លាម​តែ​ម្ដង។ ​ក្រុម​របស់​លោក Jose Mourinho ចង់​ខ្ចី​ជើង​កីឡាករ​សញ្ជាតិ​វែល​រូប​នេះ​នៅ​រដូវ​កាល​ក្រោយ។ ​ដោយ​អាច​នឹង​មាន​លក្ខខណ្ឌ​ទិញ​យក​ដាច់​តែ​ម្ដង​ផង​ដែរ។ Ramsey ​បាន​ចំណាយ​ពេល​១១​ឆ្នាំ​នៅ​ក្រុម Arsenal ​ដោយ​លេង​បាន​៣៦៩​ប្រកួត ​និង​រក​បាន​៤០​គ្រាប់៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT