Zidane ​៖ ​នៅ​សល់​១១​ប្រកួត​ទៀត ​ក្រុម Real Madrid ​ត្រៀម​រួច​រាល់​ហើយ​

លោក Zidane ​បាន​បញ្ជាក់​ថា​ក្រុម Real Madrid ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ​សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់​១១​ប្រកួត​នៅ La Liga ​។​ក្រុម Real Madrid ​នឹង​ត្រូវ​ប្រកួត​បើក​ឆាក​លីគ La Liga ​វិញ​នៅ​យប់​នេះ ដោយ​ប៉ះ​ក្រុម Eibar ​។ ​សម្រាប់​ការ​ប្រកួត​នេះ​ដែរ Zidane ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​និយាយ​ថា​សមាជិក​ទាំង​អស់​ត្រៀម​រួច​ជា​ស្រេច​ហើយ។ ​គ្រប់​គ្នា សុទ្ធ​តែ​ដឹង​ថា​ត្រូវ​ធ្វើ​បែប​ណា​សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់​ទាំង​អស់។ ​La Liga ​នៅ​សល់​១១​ប្រកួត​ទៀត​ប៉ុណ្ណោះ ដើម្បី​បញ្ចប់​រដូវ​កាល​នេះ ហើយ​ក្រុម​ទាំង​មូល​ក៏​មិន​ត្រូវ​ចាញ់​ដាច់​ខាត។

​ក្រុម Real Madrid ​កំពុង​ចាញ់​ពិន្ទុ​ក្រុម Barcelona ​៥​ពិន្ទុ​ហើយ​នៅ​ពេល​នេះ ប៉ុន្តែ​ពួកគេ​នៅ​សល់​ការ​ប្រកួត​១​ប្រកួត។ ​កត្ដា​នេះ​ហើយ ​ទើប​បាន​ជា Zidane ​ថា​មិន​អាច​ចាញ់​ប្រកួត​ណា​មួយ​ទៀត​បាន​ឡើយ ប្រសិន​បើ​ក្រុម​ចង់​ប្រជែង​ពាន​នៅ​រដូវ​កាល​នេះ​៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT