Jodi Alba ​៖ ​បន្ទាប់​ពី​៣​ខែ​មិន​បាន​លេង​សោះ Barca ​មាន​ការ​ប្រកួត​ដ៏​អស្ចារ្យ​

​ខ្សែ​ការពារ Jodi Alba ​បាន​ហៅ​ការ​ប្រកួត​ដែល Barcelona ​យក​ឈ្នះ​លើ​ក្រុម Mallorca ​៤-០ ​នៅ​យប់មិញ ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្រុម​ក្នុង​ការ​បើក​លីគ La Liga ​។កីឡាករ​អេស្ប៉ាញ​ខាង​លើ​នេះ ​រក​បាន​១​គ្រាប់​ឱ្យ​ក្រុម Barcelona ​ផង​ដែរ ​ក្នុង​ចំណោម​៤​គ្រាប់​ដែល​កើត​មាន​ឡើង​។ ​កីឡាករ​វ័យ​៣១​ឆ្នាំ​ខាង​លើ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “យើង​បាន​គ្រប់​គ្រង​ការ​ប្រកួត​នេះ​។ ​ក្រុម​ទាំង​មូល​លេង​បាន​ល្អ បន្ទាប់​ពី​ខកខាន​លេង​រយៈ​ពេល​៣​ខែ​មក​ហើយ។ ​យើង​រក​បាន​គ្រាប់​បាល់​តាំង​ពី​នាទី​ដំបូង ​ដែល​វា​បាន​ផ្ដល់​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ដល់​យើង”។

​ក្រុម Barcelona ​ក្នុង​ការ​បើក​រដូវ​កាល​វិញ​នេះ មាន​កីឡាករ​ពេញ​ជើង​ល្អ​តែ​ម្ដង ​ដោយ​សូម្បី​តែ Suarez ​ក៏​អាច​ចូល​លេង​វិញ​បាន​ផង​ដែរ។ ​ពួកគេ​កំពុង​នាំ​មុខ​កំពូល​តារាង ​៥​ពិន្ទុ​ពី​ក្រុម Real Madrid ​ដែល​សល់​១​ប្រកួត​ក្នុង​ដៃ​៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT