Cristiano Ronaldo បានយល់ព្រមបង់ពន្ធជូនរដ្ឋអេស្ប៉ាញ ១២,១លានផោន ដើម្បីបិទបញ្ចប់សំណំរឿងគេចពន្ធរបស់ខ្លួន ពេលលេងឱ្យក្លឹប Real Madrid រយៈពេល៩ឆ្នាំ។
វិទ្យុ Cadena Cope របស់អេស្ប៉ាញ បានបញ្ជាក់ថា Ronaldo បានបង់ពន្ធជូនអេស្ប៉ាញ ១២,១លានផោនហើយសម្រាប់រឿងក្ដីគេចពន់របស់គេ។ ខណៈដែលកីឡាកររូបនេះ នឹងបន្ថែម៤,៧លានផោនទៀត ដើម្បីរួចទោសទាំងអស់ មិនជាប់គុករយៈពេល២ឆ្នាំពីបទគេចពន្ធឡើយ។ កត្ដាទាំងនេះហើយ ត្រូវបានគេគិតថាជាហេតុផលធំដែល Ronaldo សម្រេចចាកចេញពីអេស្ប៉ាញ ដើម្បីកុំឱ្យជាប់រឿងច្រើនបន្ដទៀត។
ដោយសូម្បីតែលោក Javier Tebaប្រធានលីគកំពូលអេស្ប៉ាញក៏បានគិតដែរថាការចាកចេញរបស់ Ronaldo គឺពាក់ព័ន្ធជាមួយប្រព័ន្ធបង់ពន្ធរបស់រដ្ឋអេស្ប៉ាញតែម្ដង។ លោក Tebas បានថ្លែងប្រាប់ទូរទស្សន៍ Marca ថា ៖ “ ខ្ញុំគិតថា នៅអ៊ីតាលី ប្រព័ន្ធពន្ធគឺមានលក្ខណៈទាបជាងនៅអេស្ប៉ាញ។ ក្នុងចំណោមលីគធំៗទាំងអស់ មានតែនៅអេស្ប៉ាញទេ ដែលមានកីឡាករជួបប្រទះបញ្ហារឿងពន្ធជាងគេ”៕ប្រភព៖DailyMail