ក្រុម FC Barcelona បានយកឈ្នះលើក្រុម Mallorca ក្នុងលទ្ធផល ៤-០ ដោយប្រធានក្រុម Lionel Messi រកបាន១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន២គ្រាប់។La Liga បើកឆាកឡើងវិញនៅយប់មិញនេះ ក្រុម Barcelona បានយកឈ្នះលើក្រុមក្បែរបាតតារាង Mallorca បានក្នុងលទ្ធផល ៤-០ ឯណោះ។ ដោយ៤គ្រាប់នោះកើតចេញពីArturo Vidal ១គ្រាប់ Braithwaite ១គ្រាប់ Alba ១គ្រាប់ និង Messi ១គ្រាប់។ ដោយ Messi នេះដែរ ក៏ជាអ្នកបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន២គ្រាប់ផងដែរ ក្រៅពីរកបានខ្លួនឯង១គ្រាប់ហើយ។
ជ័យជម្នះក្នុងប្រកួតយប់មិញនេះដែរ បានធ្វើឱ្យក្រុមលោក Setien នាំមុខពិន្ទុក្រុមលេខ២ Real Madrid ដល់ទៅ៥ពិន្ទុ។ ដោយក្រុមរបស់លោក Zidane នឹងត្រូវប្រកួតដែរនៅរាត្រីនេះ ដោយប៉ះក្រុម Eibar នៅម៉ោង ១២:៣០នាទីយប់៕