អតីតគ្រូចាស់នៅជម្រើសជាតិអង់គ្លេសលោក Sven-Goran Eriksson បាននិយាយថា Raheem Sterling និង Kevin de Bruyne អាចទៅចូលរួមនៅក្លឹប Real Madrid បាន ប្រសិនជាពួកគេចង់។
Eriksson បានដឹកនាំ City នៅចន្លោះខែកក្កដា ឆ្នាំ ២០០៧ ដល់ខែមិថុនា ឆ្នាំ ២០០៨ និយាយប្រាប់ AS ថា៖ “តាមពិតទៅប្រសិនពួកគេចង់លេងឲ្យ Real Madrid គឺពួកគេនឹងទៅលេងបានហើយ តែខ្ញុំរាងខកចិត្តបន្តិចប្រសិនពួកគេធ្វើបែបហ្នឹងមែន”។
លោកបន្ថែមថា៖ “ខ្ញុំសង្ឃឹមថាពួកគេនឹងបន្តឈរជើងនៅអង់គ្លេស ដោយអ្នកមើលទៅលីគអង់គ្លេសសម្រាប់ Premier League គឺជាលីគល្អបំផុតក្នុងលោក ដោយគ្មានការសង្ស័យអ្វីទាំងអស់ ព្រោះប្រសិនលីគដទៃ ដូចជាអេស្ប៉ាញបើគ្មាន Barca, Real ឬ At ខ្ញុំគិតថាមិនមានអ្នកមើលច្រើនទេ មិនខុសពី Bundesliga បើអត់ Dortmund ឬ Bayern Munich តើអ្នកព្រមអង្គុយមើលទេ”។
លោកសង្កត់ធ្ងន់៖ “នៅលីគអង់គ្លេសគឺខុសគ្នា ដោយក្រុមទាំងអស់អាចផ្តួលគ្នាទៅមកបាន ដោយជាការប្រកួតប្រជែងដ៏អស្ចារ្យមួយ”៕
ប្រភព៖ Soccerladuma