រឿង​លុយ​ទុក​មួយ​ឡែក Chelsea នឹង​ខំ​ធ្វើ​រឿង​នេះ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ Chilwell មក Leicester

ក្លឹប​តោ​ខៀវ Chelsea មាន​ទំនុកចិត្ត​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ Ben Chilwell មក​ចូលរួម​នៅ Stamford Bridge ប្រសិន​ពួក​គេ​អាច​រក្សា​តំណែង Top 4 ក្នុង​ការ​ត្រៀម​លេង Champions League រដូវ​កាល​ក្រោយ។

ខ្សែ​ការពារ​សញ្ជាតិ​អង់គ្លេស​បាន​ក្លាយ​ជា​រ៉ាដា​ដ៏​សំខាន់​មួយ​សម្រាប់​តោ​ខៀវ​យូរ​ណាស់​មក​ហើយ ដោយ​នេះ​គឺ​ជា​គោលដៅ​ធំ​បំផុត​ទី ៣ បន្ទាប់​ពី​ការ​នាំ​យក Hakim Ziyech និង​ការ​គ្រោង​ចង់​បាន​ Timo Werner ចេញ​ពី RB Leipzig។

បញ្ជាក់​ថា​ក្រុម​របស់​លោក Lampard ​បច្ចុប្បន្ន​កំពុង​មាន ៤៨ ពិន្ទុ​ឈរ​នៅ​លេខ ៤ សេសសល់ ៩ ជុំ​ទៀត​ដើម្បី​សម្រេច​ក្រុម​បាន​កៅអី​លេង UCL ខណៈ Man Utd កំពុង​ប្រកៀក​យ៉ាង​ខ្លាំង​ដោយ​ចាញ់​ត្រឹម ៣ ពិន្ទុ​ប៉ុណ្ណោះ។

បញ្ជាក់​ថា Chilwell មាន​តម្លៃ​ខ្លួន​ប្រមាណ ៤០ លាន​អឺរ៉ូ ដោយ​គេ​សេសសល់​កុងត្រា​ជាមួយ Leicester ​ដល់​ឆ្នាំ ២០២៤។ រដូវ​កាល ២០១៩/២០ កីឡាករ​អង់គ្លេស​រក​បាន ២ គ្រាប់​និង Assist ៤ លើក​នៅ ២៨ ប្រកួត​សរុប​ឲ្យ​កញ្ជ្រោង​ខៀវ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT