ក្រុម Juventus នឹងដាក់ខ្សែបម្រើ Aaron Ramsey លក់ចេញវិញនៅរដូវក្ដៅខាងមុខនេះ ក្រោយពីរូបគេបង្ហាញសមត្ថភាពមិនល្អតាមតម្រូវការ។
អតីតកីឡាករ Arsenal ខាងលើនេះទើបតែផ្លាស់មកលេងនៅ Juventus ប៉ុណ្ណោះកាលពីរដូវកាលមុន ក្រោយពីអស់កុងត្រាជាមួយក្រុមកាំភ្លើងធំ។ វត្តមាននៅក្លឹបក្នុងក្រុង Turin នេះ កីឡាករជម្រើសជាតិវែលរកប្រាក់បានដល់ទៅ៤សែនផោនក្នុង១សប្ដាហ៍ឯណោះ ដែលជាតម្លៃពលកម្មខ្ពស់មែនទែន។
តែជាក់ស្ដែង ទម្រង់លេងរបស់ Ramsey មិនល្អដូចការរំពឹងទុកនោះទេ។ រូបគេតែងតែមានបញ្ហារបួស និងមិនអាចលេងតាមអ្វីដែលលោក Sarri អ្នកចាត់ការក្រុមចង់បានឡើយ។ ដោយសារតែបែបនេះហើយ ទើបបានជាក្រុម Juventus ចង់លក់រូបគេចេញវិញ។ ដោយបច្ចុប្បន្នមាន Man Utd មួយ ដែលបានបង្ហាញចំណាប់អារម្មណ៍នាំកីឡាករវ័យ២៩ឆ្នាំទៅលេងនៅលីគអង់គ្លេសវិញ៕ប្រភព៖ Dailymail