Setien ​៖  ខ្សែ​ប្រយុទ្ធ Barcelona ​ត្រៀម​រួច​រាល់​សម្រាប់ Mallorca

​ក្រុម FC Barcelona ​នឹង​ប្រកួត​ជាមួយ​ក្រុម Mallorca ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​យប់​នេះ ​ក្នុង​ការ​ប្រកួត La Liga ​ដែល​ទើប​បើក​ដំណើរ​ការ​វិញ។​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Barcelona ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ ​ដោយ​មិន​មាន​បញ្ហា​កីឡាករ​របួស​នោះ​ទេ។ ទាំង Lionel Messi ​និង Suarez ​សុទ្ធ​តែ​បាន​ហាត់​ពេញ​លេញ​តែ​ម្ដង ​ហើយ​ក៏​មិន​មាន​បញ្ហា​ចោទ​ដែរ។ ​ពួកគេ​ទាំង​ពីរ​នាក់ អាច​ដាក់​លេង​បាន ​បើ​សិន​ជា​លោក Setien ​ចង់​ដាក់​ឱ្យ​លេង​ទាំង​ពីរ​នាក់​នៅ​ជម្រើស​១១​នាក់​ដំបូង។

​អ្នក​ចាត់ការ​ក្រុម​អ្នក​មាន​បុណ្យ​បាន​និយាយ​ថា​៖ “Suarez ​ត្រៀម​ជា​ស្រេច​សម្រាប់​ការ​ចាប់​ផ្ដើម​ជម្រើស​ដំបូង ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​គិត​ថា​គាត់​អាច​លេង​បាន​ពេញ​៩០​នាទី​នោះ​ទេ។ ​យើង​នឹង​មិន​ប្រថុយ​ឡើយ ​ព្រោះ​រូបគេ​អវត្តមាន​៥​ខែ​មក​ហើយ។ ​Messi ​របស់​យើង​ក៏​មិន​មាន​បញ្ហា​ដែរ គាត់​អាច​លេង​បាន​សម្រាប់​ប្រកួត​នៅ​យប់​នេះ”៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT