១​គ្រាប់​នៅ​នាទី​៩០+៨ ​ធ្វើ​ឱ្យ Valencia ខក​ចិត្ត​យ៉ាង​ខ្លាំង​

ក្រុម Valencia ​បាន​របូត​គ្រាប់​បាល់​ចុង​ម៉ោង ​ធ្វើ​ឱ្យ Levante ​តាម​ស្មើ​បាន​ក្នុង​លទ្ធផល ១-១ ​នៅ​នាទី​៩០+៨ ​ក្នុង​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ ​ក្រុម Valencia ​ត្រូវ​រង់ចាំ​ដល់​នាទី​៨៩​ទើប​អាច​រក​គ្រាប់​បាល់​បាន​១​គ្រាប់ ​ដែល​កើត​ចេញ​ពី​ជើង​របស់ Rodrigo ​។ ​តែ​គួរ​ឱ្យ​ស្ដាយ​១​គ្រាប់​នៅ​ចុង​ម៉ោង​នេះ​ហើយ ​ក៏​មិន​អាច​យក​ឈ្នះ​បាន​ដែរ ​ព្រោះ​ថា​នៅ​ចុង​ម៉ោង​មែនទែន ៩០+៨ ​ក្រុម Levante ​អាច​រក​គ្រាប់​បាល់​បាន​១​គ្រាប់​វិញ ​ដោយ Melero ​។ ​នេះ​ជា​គ្រាប់​ចុង​ម៉ោង ដែល​សម្លាប់​ទឹក​ចិត្ត​ក្រុម Valencia ​ខ្លាំង​មែនទែន។

​ក្រុម​ប្រជៀវ​ខ្មៅ ​បច្ចុប្បន្ន​កំពុង​នៅ​លេខ​រៀង​ទី​៧​ក្នុង​តារាង ​ដោយ​លេង​២៨​ប្រកួត ​រក​បាន​៤៣​ពិន្ទុ​។ ​រដូវ​កាល​នេះ ​ក្រុម Valencia ​លេង​មិន​សូវ​បាន​ល្អ​នោះ​ទេ៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT