Ronaldo ​ប៉េណាល់ទី​មិន​ចូល​យប់មិញ ​ប៉ុន្តែ Juventus ​នៅ​តែ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ​ប៉េណាល់ទី​មិន​ចូល​ក្នុង​ការ​ប្រកួត​កាល​ពី​យប់មិញ​នេះ ​ក្នុង​ពាន​រង្វាន់ Coppa Italia វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

​ក្រុម Juventus ​លេង​បាន​ត្រឹម​ស្មើ​ក្រុម AC Milan ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ជើង​ទី​២​ពាន​រង្វាន់ Coppa Italia ​។ ​តែ​ដោយសារ​​ជើង​ទី​១​នៅ​ទឹក​ដី​របស់ AC Milan ​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ១-១ ទើប​ជា​លទ្ធផល Juventus ​ជា​អ្នក​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

និយាយ​ពី​ការ​ប្រកួត​ស្មើ​គ្នា ០-០​នៅ​យប់មិញ​វិញ។ ខ្សែ​ការពារAnte Rebic របស់​ក្រុម AC Milan ​បាន​លោត​ធាក់ Danilo ​រហូត​ទទួល​បាន​កាត​ក្រហម​ក្នុង​តំបន់​គ្រោះ​ថ្នាក់។ ​ទទួល​បាន​ប៉េណាល់ទី​នៅ​នាទី​១៦​នេះ​ហើយ ​Ronaldo ​បែរ​ជា​ខកខាន​មិន​អាច​សម្រេច​ទី​ទៅ​វិញ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ ​បាន​ទាត់​ទៅ​បុក​បង្គោល​ទី ​ខ្ទាត​ត្រលប់​មក​វិញ ​ហើយ​ក៏​មិន​អាច​បន្ថែម​បាន​ដែរ។ ​ប្រភព៖ Dailymail

  • Ronaldo ​ប៉េណាល់ទី​មិន​ចូល​យប់មិញ ​ប៉ុន្តែ Juventus ​នៅ​តែ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​