ប្រធាន La Liga ​៖ Real Madrid ​ឬ Barcelona ​អាច​លើក​ពាន​មុខ​អ្នក​គាំទ្រ​បាន​

​លោក ​Javier Tebas ​ប្រធាន​ La Liga ​បាន​អះអាង​ថា​ប្រសិន​បើ​ក្រុម Real Madrid ​ឬ Barcelona ​លើក​ពាន​រដូវ​កាល​នេះ ​នោះ​ពួកគេ​អាច​លើក​ពាន​ក្នុង​កីឡដ្ឋាន​ដោយ​មាន​អ្នក​គាំទ្រ​ចូល​រួម​អបអរ​បាន​។ការ​ប្រកួត​ La Liga ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​វិញ​ហើយ​កាល​ពី​យប់មិញ​នេះ ​ដោយ​ប្រកួត​ដំបូង​គឺ Sevilla ​ប៉ះ Real Betis ​។ ​ការ​ប្រកួត​បើក​ឆាក​នៅ​យប់មិញ ឃើញ​ថា​ដំណើរ​ការ​បាន​ល្អ  ដោយ​ក្រុម​ទាំង​សង​ខាង​អាច​លេង​បាន ​ដោយ​គ្មាន​អ្នក​គាំទ្រ ​និង​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន។

​លោក Javier Tebas ​បាន​អបអរ​ចំពោះ​ការ​ត្រលប់​មក​វិញ​របស់​លីគ La Liga ​នេះ។ ​លោក​ក៏​បាន​បង្ហើប​ទៀត​ថា​នៅ​ពេល​ខាង​មុខ ​អ្នក​គាំទ្រ​អាច​នឹង​ចូល​ទស្សនា​បាន​វិញ​ហើយ។ ​ដោយ​ឡែក​នៅ​រដូវ​កាល​នេះ ​បើ​សិន​ជា​ក្រុម Real Madrid ​ឬ Barcelona ​លើក​ពាន ​នោះ​ពួកគេ​អាច​ធ្វើ​កម្មវិធី​អបអរ​ពាន​នៅ​កីឡដ្ឋាន​របស់​ខ្លួន​បាន ដោយ​មាន​អ្នក​គាំទ្រ​ចូល​រួម។ ​ពួកគេ អាច​នឹង​នឹង​មាន​អ្នក​គាំទ្រ​ប្រមាណ​១០​ទៅ​១៥​%៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT