Rene Ramos គឺជាភ្នាក់ងាររបស់ខ្សែការពារ Sergio Ramos ថ្មីៗនេះបានទម្លាយពីអនាគតរបស់កីឡាករអេស្ប៉ាញ ជាមួយនឹងក្លឹប Real Madrid។
កុងត្រារបស់គេសេសសល់ត្រឹមរយៈពេល ១២ ខែទៀតប៉ុណ្ណោះជាមួយនឹងក្លឹបអធិរាជស ហើយបើតាមការបញ្ជាក់ពីភ្នាក់ងារគឺមកទល់បច្ចុប្បន្នមិនទាន់មានការចរចាកុងត្រាថ្មីណាមួយនៅឡើយ តែលោកជឿថាមានភាគរយខ្ពស់ដែល Ramos អាចនឹងបន្តច្រើនជាងការចាកចេញ។
ប្រាប់ Radio Marca លោកនិយាយ៖ “ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា Ramos គាត់នឹងចូលនិវត្តនៅ Real Madrid ដោយវាជាក្តីស្រមៃរបស់គាត់ ហើយខ្ញុំយល់ថាក្លឹបក៏ចង់បានបែបហ្នឹងដូចគ្នា”៕
លោកសង្កត់ធ្ងន់៖ “មកទល់ពេលនេះយើងមិនទាន់បាននិយាយអ្វីទាំងអស់ តែប្រសិនណាក្លឹបបើកការពិចារណាណាមួយ នោះយើងនឹងចាប់ផ្តើមពិភាក្សាជាមួយភាគីក្លឹបចំពោះរឿងនេះដូចគ្នា”។ បញ្ជាក់ថា Ramos បង្ហាញខ្លួនសរុប ៦៤០ ប្រកួតទាំងក្នុងនិងក្រៅក្របខ័ណ្ឌឲ្យក្លឹប Real Madrid៕
ប្រភព៖ Sportsmole