តាមរយៈការបញ្ជាក់របស់ប្រធានសហព័ន្ធបាល់ទាត់បារាំងលោក Noel Le Graet បានបង្ហើបថាប្រធានាធិបតីប្រចាំផ្ទៃប្រទេសគឺលោក Emmanuel Macron បានតឿនឲ្យមានការប្រញាប់ត្រលប់មកវិញនៅលីគកំពូល Ligue 1 តាមដែលអាចធ្វើទៅបាន ជាមួយនឹងការអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលរួមក្នុងកីឡដ្ឋាន។
ឆ្លើយតបនឹងសភាពធូរស្បើយនៃការរាតត្បាតវីរុស COVID-19 នៅប្រទេសរបស់ខ្លួនក៏ដូចជាតំបន់អឺរ៉ុប នារយៈពេលចុងក្រោយ លោក La Garaet បានសង្កត់ធ្ងន់៖ “លោក Macron [ប្រធានាធិបតីបារាំង] គាត់ចង់ឲ្យបាល់ទាត់ក្នុងប្រទេសត្រលប់មកវិញឲ្យបានឆាប់រហ័ស និងមានអ្នកគាំទ្របើអាចធ្វើទៅបាន ដោយបច្ចុប្បន្នលោកកំពុងសម្របសម្រួលជជែកពិភាក្សាជាមួយក្រុមអ្នកជំនាញពាក់ព័ន្ធនឹងស្ថានភាពនេះ”។
បញ្ជាក់ថារដូវកាល ២០១៩/២០ បានបញ្ចប់ទៅ ដោយក្រុម PSG ជាអ្នកឈ្នះពាន ហើយតាមចចាមអារ៉ាមកន្លងមកល្ហៀងៗថា Ligue 1 ២០២០/២១ នឹងចាប់ផ្តើមឡើងវិញនៅខែសីហា៕
ប្រភព៖ BeSoccer