McManaman ថា​ Klopp បើ​គាត់​ចាកចេញ​ពី Liverpool មាន​តែ​ទៅ​ដឹកនាំ​ក្លឹប​មួយ​នេះ

អតីត​កីឡាករ​ជើង​ចាស់​របស់ Liverpool គឺ​លោក Steve McManaman បាន​បង្ហាញ​ការ​យល់​ឃើញ​ថា អ្នកចាត់ការ​លោក Jurgen Klopp ប្រសិន​ចាកចេញ​ពី Liverpool នៅ​ថ្ងៃ​ខាង​មុខ​នោះ នោះ​ក្លឹប​បន្ទាប់​របស់​លោក​គឺ​មាន​ភាគរយ​ខ្ពស់​ប្រាកដ​ជា Bayern Munich។

អ្នកចាត់ការ​វ័យ ៥២ ឆ្នាំ​បាន​មក​ចូលរួម​នៅ​ Merseyside នា​ឆ្នាំ ២០១៥ ក្រោយ​ចាកចេញ​ពី Borussia Dortmund តែ​សម្រាប់ McManaman បែរ​ជា​ជឿជាក់​ថា Klopp នឹង​ត្រលប់​ទៅ​ដឹកនាំ​ក្លឹប​គូ​ប្រជែង​របស់​លោក​ទៅ​វិញ។

ប្រាប់ DailyStar លោក McManaman និយាយ៖ “ខ្ញុំ​គិត​ថា Klopp គាត់​ពិត​ជា​ស្រលាញ់ Liverpool និង Premier League ណាស់ តែ​ខ្ញុំ​នៅ​តែ​មើល​ឃើញ​ពី​ការ​វិល​ត្រលប់​របស់​គាត់​ទៅ​ទឹកដី​អាល្លឺម៉ង់​វិញ និង​ដឹកនាំ​ក្លឹប Bayern Munich”។

លោក​សង្កត់​ធ្ងន់៖ “កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន Bayern អាច​ថា​រាង​ពិបាក តែ​ពេល​នេះ​ក្លឹប​មាន​កីឡាករ​ពោរពេញ​ដោយ​បទពិសោធន៍​ច្រើន ដែល​សុទ្ធ​សឹង​តែ​ជា​យុវជន​ស្រេក​ឃ្លាន​នូវ​ជ័យជម្នះ”៕

ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT