ទ្រនំ​ថ្មី ៣ ដែល Ronaldo អាច​នឹង​ទៅ​ចូលរួម ប្រសិន​ថ្ងៃ​មុខ​ដើរ​ចេញ​ពី Juventus

Cristiano Ronaldo កន្លង​ទៅ​នេះ បាន​លេចលឺ​ចចាមអារ៉ាម​ថា​លោក​អាច​នឹង​ចាកចេញ​ពី​ក្លឹប Juventus ​ហើយ​ជុំវិញ​ទ្រនំ​បន្ទាប់​នៅ​តែ​ជា​មន្ទិល​សង្ស័យ​សម្រាប់​អ្នក​គាំទ្រ​ដដែល។

ទន្ទឹម​នឹង​ភាព​ក្តៅ​គគុក​នេះ យើង​សូម​បង្ហាញ​ទ្រនំ​ថ្មី ៣ ដែល​មាន​ភាគរយ​ខ្ពស់​បំផុត​សម្រាប់ CR7 នៅ​ពេល​ខាង​មុខ៖

១.PSG


កន្លង​ទៅ ប្រធាន​ក្លឹប​សេដ្ឋី​បារាំង​លោក Alkhelafi ក៏​ធ្លាប់​សរសើរ​មិន​ដាច់​ពី​មាត់​ផង​ដែរ ដល់​សមត្ថភាព​កីឡាករ​ព័រទុយហ្គាល់ ណា​មួយ​លីគ​បារាំង​គឺ​ជា​លីគ​មួយ​ផ្សេង​ទៀត ដែល Ronaldo មិន​ទាន់​បាន​ប្រកប​អាជីព បន្ទាប់​ពី​លីគ Premier League, LaLiga និង Serie A។

២.MLS


ការ​ផ្ទេរ​ទៅ​ក្របខ័ណ្ឌ​អាមេរិក MLS ក៏​ជា​ទ្រនំ​មាន​ភាគរយ​ខ្ពស់​មួយ​ផ្សេង​ទៀត ព្រោះ​នៅ​ទី​នោះ​អាច​ផ្តល់​ឲ្យ Ronaldo នៅ​ប្រាក់​ពលកម្ម​កប់​ពពក ហើយ​មាន​ពេលវេលា​ដើរ​កម្សាន្ត​ដែល​រាង​ធូរស្បើយ​ការងារ​ជាង​នៅ​លីគ​ក្តៅ​គគុក​ក្នុង​តំបន់​អឺរ៉ុប​ទៀត​ផង។ នៅ​លីគ MLS ចាប់​តាំង​ពី David Beckham ផ្ទេរ​មក​នៅ​ឆ្នាំ ២០០៧ មិន​ទាន់​មាន​តារា​ល្បី​ឈ្មោះ​ណា​ទៀត​មក​ចូលរួម​ឡើយ ​បើ​មិន​រាប់ Zlatan Ibrahimovic ឬ Wayne Rooney ម្នាក់​ទៀត។

៣.ការ​វិល​ត្រលប់​ទៅ​ប្រទេស​កំណើត

Sporting Lisbon គឺ​ជា​ទ្រនំ​ក្លឹប​បាល់ទាត់​ដំបូង​ដែល​បាន​បណ្តុះ Ronaldo ឲ្យ​មាន​ជោគជ័យ​ទល់​ថ្ងៃ​នេះ អ៊ីចឹង​ប្រសិន​ CR7 ចង់​ត្រលប់​ទៅ​ស្រុក​កំណើត ហើយ​ចង់​បន្ត​អាជីព​ជា​កីឡាករ​បាល់ទាត់​ទៀត​នោះ មាន​តែ​ Sporting Lisbon នេះ​ឯង​ដែល​សក្តិសម​បំផុត​សម្រាប់​លោក៕

ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT