Loris Karius ​ថា​មិន​ចង់​ទៅ​ណា​ចោល Liverpool ​ទៀត​ទេ​

អ្នក​ចាំទី​ Loris Karius ​បាន​បញ្ជាក់​ថា​នឹង​មិន​ទៅ​ក្លឹប​ណា​ទៀត​ទេ ​ហើយ​ប្រឹងប្រែង​ហ្វឹកហាត់​ដើម្បី​ប្រជែង​យក​កៅអី​លេង​វិញ​ថែម​ទៀត​។អ្នក​ចាំ​ទី​វ័យ​២៦​ឆ្នាំ ​ទើប​តែ​ត្រលប់​មក​ក្រុម Liverpool ​វិញ ​ក្រោយ​ពី​ក្រុម Besiktas ​បាន​កាត់​ការ​ខ្ចី​ជើង​របស់​គេ។ ​មូលហេតុ​ដែល​ប្រញាប់​ឱ្យ​ត្រលប់​មក​វិញ​នេះ គឺ​ដោយសារ​តែ Karius ​បាន​ឈ្លោះ​ប្រកែក​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្លឹប ចំពោះ​រឿង​ប្រាក់​ខែ​។ ​

កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​នេះ ​ក៏​មាន​ក្លឹប​ដទៃ​ចង់​បាន​ដែរ តែ​ពេល​នេះ​សាមី​ខ្លួន​បញ្ជាក់​ថា​លែង​ចង់​ទៅ​ក្លឹប​ណា​ទៀត​ហើយ។ Karius ​ថា​នឹង​បន្ដ​នៅ​ក្រុម​ហង្ស​ក្រហម ដើម្បី​ព្យាយាម​ហ្វឹកហាត់​ឱ្យ​ខ្លាំង ​ប្រជែង​យក​កៅអី​ជម្រើស​១១​នាក់​ដំបូង​វិញ ដូច​ដែល​រូបគេ​ធ្លាប់​ធ្វើ​បាន​កន្លង​មក។ ​

អ្នក​ចាំទី​ខាង​លើ​នេះ ​ត្រូវ​បាន​អ្នក​គាំទ្រ​ក្រុម Liverpool ​ខក​បំណង​យ៉ាង​ខ្លាំង ​បន្ទាប់​ពី​រូបគេ​មាន​កំហុស​ធ្វើ​ឱ្យ​របូត​គ្រាប់​បាល់​២​គ្រាប់ ​ក្នុង​ការ​ប្រកួត UEFA Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​នៅ​ឆ្នាំ​នោះ ​ក្រុម Liverpool ​លេង​ចាញ់​ក្រុម Real Madrid ​ក្នុង​លទ្ធផល ៣-១៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT