Dele Alli ​ជាប់​ពិន័យ​១​ប្រកួត ​ព្រោះ​រឿង​បង្ហោះ​បញ្ហា Covid-19 ​

ខ្សែ​បម្រើ​ប្រយុទ្ធ Dele Alli ​របស់​ក្រុម Spurs ​ត្រូវ​អង់គ្លេស​ពិន័យ​១​ប្រកួត ​ចំពោះ​រឿង​បង្ហោះ​វីដេអូ​លេង​សើច​បញ្ហា Covid-19 ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២០​កន្លង​ទៅ។​កីឡាករ​វ័យ​២៤​ឆ្នាំ ​បាន​បង្ហោះ​វីដេអូ​ក្នុង Snapchat ​១​កាល​ពី​ខែ​កុម្ភៈ ​ដែល​ក្នុង​វីដេអូ​នោះ​រូបគេ​បាន​និយាយ​កំប្លែង​រឿង​ការ​រីករាលដាល​នៃ​មេរោគ Covid-19 ​និង​បង្អាប់​ដល់​បុរស​អាស៊ី​ម្នាក់។ ​មិន​ត្រឹម​តែ​ត្រូវ FA ​ពិន័យ​១​ប្រកួត​ចំពោះ​រឿង​នេះ​ទេ ​រូបគេ​ថែម​ទាំង​ត្រូវ​ពិន័យ​ជា​ប្រាក់​៥០ ០០០​ផោន​ថែម​ទៀត​ផង ​ហើយ​ត្រូវ​ឱ្យ​ទៅ​រៀន​វគ្គ​អប់រំ​ខ្លី​ទៀត។

​១​ប្រកួត​ដែល​ខកខាន​នោះ​គឺ​ប្រកួត​បើក​ឆាក​លីគ​អង់គ្លេស​វិញ​តែ​ម្ដង ​នៅ​ថ្ងៃ​ទី​១៩​ខាង​មុខ​នេះ ដែល​ក្រុម Spurs ​ត្រូវ​លេង​ទល់​ក្រុម Manchester United ​។ ​ចំពោះ​រឿង​បង្ហោះ​វីដេអូ​នោះ ​ដែរ Alli ​ក៏​បាន​សុំទោស​ជា​សាធារណៈ​ទៅ​ដល់​ប្រជាជន​អាស៊ី​ផង​ដែរ៕


ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT