បើក​ឆាក La Liga ​វិញ Sevilla ​យក​ឈ្នះ​ Real Betis ​២-០​

ការ​ប្រកួត La Liga ​បាន​ត្រលប់​មក​វិញ​ហើយ​កាល​ពី​យប់មិញ​នេះ ​ដោយ​គូ​បើក​ឆាក​ថ្មី​គឺ​ក្រុម Sevilla ​បាន​យក​ឈ្នះ​លើ​ក្រុម Real Betis ​ក្នុង​លទ្ធផល ២-០។​បន្ទាប់​ពី​ខាន​លេង​រយៈ​ពេល​៣​ខែ​កន្លង​មក​នេះ ​លីគ​កំពូល​អេស្ប៉ាញ​បាន​ត្រលប់​មក​វិញ​ហើយ។ ​Sevilla ​ប៉ះ​ក្រុម Real Betis ​ជា​គូ​បើក​ឆាក​សម្រាប់​ការ​ប្រកួត​ឡើង​វិញ។ ​ដោយ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម Sevilla ​ពិត​ជា​ធ្វើ​បាន​ល្អ ​ដោយ​អាច​យក​ឈ្នះ​បាន​ក្នុង​លទ្ធផល ២-០។

ដោយ​២​គ្រាប់​នោះ​ធ្វើ​បាន​ដោយ Ocampos ​នៅ​នាទី​៥៦ ​និង Reges ​នៅ​នាទី​៦២។​នៅ​យប់​នេះ​ដែរ ​ការ​ប្រកួត​នៅ La Liga ​ក៏​មាន​២​គូ​ទៀត​ដែរ គឺ​ក្រុម​ Granada ​ប៉ះ Gatafe ​នៅ​ម៉ោង​១២;៣០​នាទី​យប់ ​និង Valencia ​ប៉ះ Levante ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT