Van Dijk ​នឹង​ក្លាយ​ជា​កីឡាករ​មាន​ប្រាក់​ឈ្នូល​ខ្ពស់​បំផុត​នៅ Liverpool ​

​ខ្សែ​ការពារ Virgil van Dijk ​នឹង​ក្លាយ​ជា​កីឡាករ​មាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​នៅ​ក្រុម Liverpool ​ប្រសិន​ណា​បើ​រូបគេ​ព្រម​បន្ដ​កុងត្រា​៥​ឆ្នាំ​ថ្មី​ទៀត។ក្រុម​ហង្ស​ក្រហម​កំពុង​ព្យាយាម​ចរចា​ដើម្បី​បន្ដ​កុងត្រា​ដល់​ខ្សែ​ការពារ​ហុល្លង់​បន្ថែម​៥​ឆ្នាំ​ទៀត។ ដោយ​កុងត្រា​ថ្មី​នោះ ​នឹង​ផ្ដល់​ប្រាក់​ឈ្នួល​ដល់​រូបគេ ២២០ ០០០​ផោន​ក្នុង​១​សប្ដាហ៍។ ​តម្លៃ​ពលកម្ម​នេះ ​បាន​ធ្វើ​ឱ្យ​រូបគេ​ក្លាយ​ជា​កីឡាករ​មាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​ក្នុង​ក្រុម Liverpool ​ហើយ​។

​Van Dijk ​បច្ចុប្បន្ន​មាន​តម្លៃ​ពលកម្ម​១៨០ ០០០​ផោន​ក្នុង​១​សប្ដាហ៍។ ​ក្រោយ​ពី​លេង​បាន​យ៉ាង​ល្អ​២​រដូវ​កាល​មក​នេះ ​មាន​ក្លឹប​ជា​ច្រើន​ចាប់​អារម្មណ៍​លើ​រូបគេ ​ជា​ពិសេស​គឺ PSG ​តែ​ម្ដង។ ក្លឹប​មាន​អ្នក​នៅ​បារាំង​នេះ ​បាន​ផ្ដល់​តម្លៃ​ពលកម្ម​ដល់​រូបគេ ២៨០ ០០០​ផោន​ក្នុង​១​សប្ដាហ៍​ប្រសិន​បើ​ចូល​រួម​ជាមួយ​គេ។ ដោយ​ដឹង​បែប​នេះ​ហើយ ទើប​បាន​ជា​ក្រុម​លោក Klopp ​ចង់​បន្ដ​កុងត្រា​ថ្មី  ដើម្បី​ចង​ជើង​កីឡាករ​ខ្លួន​មិន​ឱ្យ​ទៅ​ណា​ទៀត​បាន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT