ការប្រកួត UEFA Champions League ជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ សម្រាប់ជំនួបដ៏ក្តៅគគុករវាង Man City និង Real Madrid ទំនងជាលេងនៅទឹកដីនៃកីឡដ្ឋាន ក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។ នេះបើយោងតាមរបាយការណ៍ពី Bernabeu Digital។
បញ្ជាក់ថាលទ្ធផលនៅជើងទី ១ គឺក្រុមមេឃខៀវបានយកឈ្នះទៅលើអធិរាជសនៅដី Bernabeu ដោយលទ្ធផល ២-១ (ចំណេញគ្រាប់បាល់ក្រៅដី ២ គ្រាប់) បែបនេះការវិលត្រលប់មកលេងនៅជើងទី ២ នេះ ត្បិតបើមិនលេងនៅ Etihad ក្តី តែក៏រាប់ចូលថាជាដីរបស់ក្រុមខាងមេឃខៀវម្តងវិញដែរ។
កាលបរិច្ឆេទប្រកួតប្រហែលជាធ្វើឡើងនៅថ្ងៃទី ៨ ឬ ៩ សីហា ហើយវគ្គ ៨ ក្រុមតទៅលេងតែមួយជើងយកចាញ់ឈ្នះចាប់ពីថ្ងៃទី ១២ សីហា ដោយប្រើប្រាស់កីឡដ្ឋានពីរមាន Da Luz និង Jose Alvalade Stadium ក្នុងប្រទេសព័រទុយហ្គាល់ដូចគ្នា។
បញ្ជាក់ថាស្ថានភាពកូវីដ ១៩ នៅប្រទេសព័រទុយហ្គាល់បានធ្លាក់មកសភាពរៀងស្ងប់ស្ងាត់បន្តិចវិញដោយឈរចំណាត់ថ្នាក់ទី ៣១ ពោលបើធៀបនឹងបណ្តាប្រទេសនៅអឺរ៉ុប អាចថាព័រទុយហ្គាល់មានភាពល្អប្រសើរច្រើនជាងគេ៕ ប្រភព៖ AF