Samuel Eto’o អតីតកីឡាករនៅក្លឹប FC Barcelona បានបង្ហាញការណែនាំដល់ Xavi ដែលបច្ចុប្បន្នជាគ្រូដឹកនាំក្លឹបមួយនៅប្រទេសកាតា ឲ្យគួរប្រញាប់ត្រលប់មកកាន់ទឹកដី Camp Nou តាមដែលអាចទៅរួច ទាន់ស្តេចបាល់ទាត់ Lionel Messi កំពុងឈរជើងនៅទីនោះស្រាប់។
Xavi ត្រូវបានស្គាល់ជាវីរបុរសមួយរូបប្រចាំទឹកដី Camp Nou ដោយបង្ហាញខ្លួនច្រើនជាង ៥០០ ប្រកួត ក្រោយចាយពេល ១៧ ឆ្នាំ មុនផ្លាស់ទៅចូលរួមនៅប្រទេសកាតានាមជាកីឡាករនិងអ្នកចាត់ការ។
ប្រាប់ Cataluyna Radio លោក Eto’o និយាយ៖ “ខ្ញុំបានប្រាប់ Xavi ហើយ ថាមានរឿងអីក៏ដោយ គេត្រូវតែត្រលប់មក Barca ដោយខ្ញុំឲ្យគាត់មកទាន់ពេលដែលស្តេចបាល់ទាត់ [Lionel Messi] កំពុងនៅទីនោះស្រាប់ ដោយនេះនឹងផ្តល់ភាពងាយស្រួលសម្រាប់ Xavi ជាងនរណាទាំងអស់”។
បញ្ជាក់ថាកន្លងមក Xavi ក៏ធ្លាប់មានឱកាសមកធ្វើជាគ្រូដឹកនាំបន្ទាប់ពី Valverde ដែរ តែលោកបោះបង់ព្រោះគិតថាខ្លួនមិនទាន់ត្រៀមខ្លួនរួចរាល់។ ប្រភព៖ Goal