រឿងខ្លះៗដែលអ្នកគួរស្វែងយល់ពីវគ្គ ៨ក្រុមចុងក្រោយ Hun Sen Cup 2018

ក្រោយពីការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ថ្នាក់ជាតិ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន បានបញ្ចប់ជើងទីពីរ សម្រាប់គូប្រកួត ៧គូ ម្សិលមិញនេះ គេបានរកឃើញក្រុមខ្លាំងទាំង ៧ឡើងទៅវគ្គ បន្តហើយ នៅឡើយតែមួយគូទៀតដែលពុំទាន់ប្រកួត។

យុវជនសាលាបាល់ទាត់ជាតិបាទី U18 នឹងប្រកួតជាមួយ ខេត្តកោះកុង ជើងទីមួយ នៅថ្ងៃទី ២២ ខែ កក្កដា និង ជើងទីពីរ ថ្ងៃទី ២៨ ខែ កក្កដា ។

មកស្គាល់ពីសមាសភាពក្រុមឈ្នះទាំង ៧ ដែលត្រូវរង់ចាំការចាប់ឆ្នោតជ្រើសគូប្រកួត៖
១. បឹងកេត ដែលបានទម្លាក់វេស្ទើនភ្នំពេញ
២. ភ្នំពេញក្រោន ដែលបានទម្លាក់អគ្គិសនីកម្ពុជា
៣. ក្រសួងការពារជាតិ ដែលបានទម្លាក់ អាស៊ីអឺរ៉ុបយូណាយធីត
៤. ណាហ្គាវើល ដែលបានទម្លាក់ ខេត្តកំពត
៥. អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានទម្លាក់ គិរីវង់សុខសែនជ័យ
៦. ព្រះខ័នរាជស្វាយរៀង ដែលបានទម្លាក់ វិសាខា
៧. អង្គរថាយហ្គឺរ ដែលបានទម្លាក់ សូលទីឡូអង្គរ
៨. ?

ការចាប់ឆ្នោតជ្រើសគូប្រកួតសម្រាប់វគ្ក ៨ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែ កក្កដា ខាងមុខនេះ ។

តើអ្នកដឹងទេថា ?

-ក្រុមដែលឡើងមកពីការជម្រុះថ្នាក់ខេត្ត ( ៤ក្រុមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្ត) បានធ្លាក់អស់ ២ក្រុមហើយ គឺ ខេត្តកំពត និងគិរីវង់សុខសែនជ័យ ខណៈដែល យុវជនសាលាបាល់ទាត់ជាតិបាទី U18 និង ខេត្តកោះកុង ត្រូវមានមួយធ្លាក់ និងមួយឡើង ទៅវគ្គបន្ត ។

-អគ្គិសនីកម្ពុជា មិនអាចរំលឹកប្រវត្តិសាស្រ្តរបស់ខ្លួននៅ Hun Sen Cup បានឡើយ ដែលកាលពីឆ្នាំ ២០១៧ ពួកគេដណ្តើមបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ដោយឈ្នះបឹងកេត ក្នុងវគ្គកាត់សេចក្តី ( Penalty Shootout ) ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT