AS៖ ប្រកួត​សេសសល់​នៅ UCL នឹង​ប្រើ​ពេល​តិច​ជាង ២០ ​ថ្ងៃ​ដើម្បី​រក​អ្នក​ឈ្នះ​ពាន

​ប្រកួត​នៅ​ក្របខ័ណ្ឌ UEFA Champions League បាន​ជាប់គាំង​ត្រឹម​ជើង​ទី ២ វគ្គ ១៦ ក្រុម​ចុង​ក្រោយ​សម្រាប់​ជំនួប​ខ្លះ ហើយ​គិត​មក​ទល់​ពេល​នេះ​គឺ​ខកខាន​អស់​រយៈ​ពេល​ជិត ៣ ខែ​មក​ហើយ។

តាម​របាយការណ៍​ចុងក្រោយ​ពី AS បាន​ចុះ​ផ្សាយ​នូវ​កាលបរិច្ឆេទ​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​សម្រាប់​ការ​វិល​ត្រលប់​មក​វិញ​នៃ​ព្រឹត្តិការណ៍​ពាន​រង្វាន់​អឺរ៉ុប​មាន​ដូច​ខាង​ក្រោម៖

  • បញ្ចប់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ: នៅ​ថ្ងៃ​ទី ៨/៩ សីហា
  • ចាប់​ផ្តើម​ប្រកួត​វគ្គ ៨ ក្រុម (នៅ​ព័រទុយហ្គាល់): ​នៅ​ថ្ងៃ​ទី ១២ សីហា
  • ប្រកួត UCL វគ្គ​ផ្តាច់ព្រ័ត្រ: នៅ​ថ្ងៃ​ទី​ ២៣ សីហា

តាម​រយៈ​កាលបរិច្ឆេទ​នេះ​គឺ​យើង​មើល​ឃើញ​ថា មាន​រយៈ​ពេល​ខ្លី​មិន​ដល់ ២០ ​ថ្ងៃ​នោះ​ទេ ពោល​គឺ​ជាង ២ សប្តាហ៍​ប៉ុណ្ណោះ។ ទម្រង់​នេះ​យើង​អាច​ព្យាករណ៍​ថា​ទំនង​ជា​ក្លឹប​ទាំង​អស់​ត្រូវ​បញ្ចប់​រដូវ​កាល​នៅ​លីគ​រៀង​ខ្លួន​ជា​មុន​សិន សឹម​មក​សម្រុក​បញ្ចប់​ការ​លេង​ជម្រុះ​ដល់​ក្រុម​ឈ្នះ​ពាន ហើយ​ក្រុម​ដែល​ហាលអាវ​ត្រូវ​បាន​សម្រាក​មុន រី​ឯ​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​បន្ត នឹង​ត្រូវ​លេង​ជាប់​ច្រើន​ប្រកួត​ថែម​ទៀត៕

ប្រភព៖ AS

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT