សល់​តែ​ក្រុម ៣ នេះ​គត់​នៅ​អឺរ៉ុប សេសសល់​ក្តី​សង្ឃឹម​គ្រោង​ពាន​ ៣ នៅ​រដូវ​កាល​ទោល

បន្ទាប់​ពី​យក​ឈ្នះ​ទៅ​លើ Frankfurt នៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​នៃ​ពាន DFB-Pokal កាល​ពី​ពេល​ថ្មីៗ​នេះ ក្លឹប Bayern Muncih បាន​ប្រែ​ក្លាយ​ជា​ក្រុម​មួយ​ផ្សេង​ទៀត ដែល​មាន​ភាគរយ​អាច​ឈ្នះ​ពាន​រង្វាន់ ៣ ប្រចាំ​រដូវ​កាល​ទោល។

Bayern Munich នៅ​មាន​សង្ឃឹម​ឈ្នះ​ពាន​ក្នុង​ក្របខ័ណ្ឌ Bundesliga, ពាន UEFA Champions League និង​ពាន DFB-Pokal។ ស្រប​ពេល​ដែល​ពីរ​ក្រុម​ផ្សេង​ទៀត​មាន Juventus ដែល​នៅ​សង្ឃឹម​ឈ្នះ​ពាន Serie A, Champions League និង Coppa Italia រី​ឯ PSG (ឈ្នះ​ពាន Ligue 1) ក៏​សង្ឃឹម​ឈ្នះ​ពាន​ពីរ​ផ្សេង​ទៀត​ដូច​ជា Champions League និង​ Coupe de France ដែល​ត្រូវ​លេង​តតាំង Saint-Etienne។

បញ្ជាក់​ថា​ការ​ប្រកួត​សម្រាប់ Juventus នៅ Coppa Italia នឹង​ដឹង​លទ្ធផល​ក្រុម​ឆ្ពោះ​ទៅ​វគ្គ​ចុង​ក្រោយ​នៅ​ថ្ងៃ​សោរ៍​នេះ រី​ឯ​ពាន Coupe de France មិន​ទាន់​មាន​ការ​ប្រកាស​ច្បាស់ការ​ណា​មួយ​នៅ​ឡើយ​ពី​កាលបរិច្ឆេទ​ប្រកួត៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT