Man Utd ​នឹង​ដាក់ Pogba ​លេង​នៅ​តំណែង​លេខ​១០ ពេល​លីគ​មក​វិញ​

​លោក Ole ​នឹង​ដាក់​ខ្សែ​បម្រើ Pogba ​លេង​នៅ​តំណែង​លេខ​១០ ដោយ​មាន​សេរី​ភាព​ជាង​មុន ​នៅ​ពេល​ការ​ប្រកួត Premier League ​បើក​វិញ​ខាង​មុខ​នេះ​។

​ក្រុមបិសាច​ក្រហម Manchester United ​ហាក់​ដូចជា​ពេញ​ជើង​ល្អមែនទែន​សម្រាប់​ការ​ត្រៀម​បើក​លីគ​អង់គ្លេស​ឡើង​វិញ​នេះ​។ ​កីឡាករ​បួស​ដូចជា Pogba ​សុទ្ធ​តែ​អាច​ចូល​លេង​បាន​វិញ​ទាំង​អស់ ​ដែល​ធ្វើ​ឱ្យ​លោក Ole ​កាន់​តែ​មាន​ទំនុក​ចិត្ត​សម្រាប់​ការ​ចូល​លេង​ជា​ថ្មី​នេះ។ ​ជាក់​ស្ដែង ​ក្នុង​ការ​ហ្វឹកហាត់​កន្លង​ទៅ ​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម ​កំពុង​ស្វែង​រក​កន្លែង​ល្អ​បំផុត​សម្រាប់​កីឡាករ ដើម្បី​ដាក់​ឱ្យ​លេង​។

​នៅ​ពេល​បើក​រដូវ​កាល​វិញ​នៅ​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ​លោក Ole ​គ្រោង​នឹង​ដាក់ Pogba ​ឱ្យ​លេង​នៅ​តំណែង​លេខ​១០​តែ​ម្ដង។ តំណែង​នេះ នឹង​ធ្វើ​ឱ្យ​កីឡាករ​បារាំង​កាន់​តែ​មាន​សេរី​ភាព​ជាង​មុន​ទៅ​ទៀត​ក្នុង​ការ​លេង។ ​ធ្វើ​បែប​នេះ គឺ​ដោយសារ​តែ Ole ​មើល​ឃើញ​ថា Bruno ​គឺ​អាច​រ៉ាប់រង​បាន​ហើយ​នៅ​តំបន់​បម្រើ ​ការពារ ​ដែល​កន្លង​មក​គឺ​ជា​តួ​នាទី​របស់ Pogba ។ មួយ​វិញ​ទៀត ​ខ្សែ​បម្រើ​ព័រទុយហ្គាល់​ក៏​នឹង​ជំរុញ​ការ​ប្រយុទ្ធ​របស់ Pogba ​កាន់​តែ​មុត​ស្រួច​បន្ថែម​ទៀត​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT