Griezmann៖ ​ខ្ញុំ​ចង់​ក្លាយ​ជា​មនុស្ស​សំខាន់​នៅ Barcelona ​

​ខ្សែ​ប្រយុទ្ធ ​Antoine Griezmann ​ចង់​ក្លាយ​ជា​តួ​អង្គ​សំខាន់​ម្នាក់​ក្នុង​ក្រុម FC Barcelona ​នៅ​ពេល​ខាង​មុខ​នេះ ​បើ​ទោះ​ជា​បច្ចុប្បន្ន​រូបគេ​ធ្វើ​មិន​សូវ​បាន​ល្អ​ក៏​ដោយ។

​កីឡាករ​បារាំង ​រង​សម្ពាធ​ពី​អ្នក​គាំទ្រ​ច្រើន​នៅ​រដូវ​កាល​ដំបូង​របស់​ខ្លួន​នេះ ដោយសារ​តែ​ធ្វើ​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ។ ​តែ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម AT Madrid ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​ខ្លួន​នឹង​ជោគជ័យ​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ​នេះ ​ជា​ពិសេស​បាន​ធ្វើ​ជា​មនុស្ស​សំខាន់​មិន​អាច​ខ្វះ​បាន​សម្រាប់​ក្រុម​ទៅ​ថ្ងៃ​អនាគត។

​Griezmann ​បាន​និយាយ​ថា​៖ “ខ្ញុំ​ចង់​ក្លាយ​ជា​ផ្នែក​សំខាន់​សម្រាប់​ក្លឹប​ទាំង​នៅ​លើ​ទីលាន ​និង​ក្រៅ​ទីលាន។ ​រីករាយ​ជាមួយ​បាល់ទាត់ ​និង​ជួយ​ក្រុម​ឱ្យ​ឈ្នះ​ពាន​រង្វាន់​គ្រប់​យ៉ាង គ្រប់​ការ​ប្រកួត។ ខ្ញុំ​គិត​ថា​ការ​គិត​ល្អ​ពី​ខ្លួន គឺ​ជា​រឿង​ល្អ​សម្រាប់​លើក​ទឹក​ចិត្ត ខ្ញុំ​នឹង​ប្រឹងប្រែង​បន្ដ​ទៅ​មុខ​ទៀត”៕ប្រភព Marca

  • Griezmann៖ ​ខ្ញុំ​ចង់​ក្លាយ​ជា​មនុស្ស​សំខាន់​នៅ Barcelona ​