Real Madrid ​នឹង​មិន​ប្រើ​កីឡដ្ឋាន​របស់ AT Madrid ​ឡើយ​

​ក្រុម Real Madrid ​បាន​បញ្ជាក់​ថា​ពួកគេ​នឹង​មិន​ប្រើ​កីឡដ្ឋាន​របស់​ក្រុម Atletico Madrid ​ឡើយ ​ព្រោះ​ពួកគេ​ចង់​ប្រើ​ទីលាន​តួច​របស់​ខ្លួន​ដើម្បី​ប្រកួត​បញ្ចប់​រដូវ​កាល​នេះ​។

​ប្រធាន​ក្រុម Atletico Madrid ​លោក Cerezo ​បាន​យល់​ព្រម​ឱ្យ​ក្រុម Real Madrid ​ប្រើប្រាស់​កីឡដ្ឋាន Estadio Wanda Metropolitano ​របស់​ខ្លួន​ធ្វើ​ជា​ទឹក​ដី ប្រសិន​បើ​ពួកគេ​ស្នើ​សុំ​ត្រឹមត្រូវ។ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ក្រុម Real Madrid ​ប្រើប្រាស់​ទីលាន​ហ្វឹកហាត់​របស់​ខ្លួន​ប៉ុណ្ណោះ ​ដើម្បី​ធ្វើ​ទឹក​ដី ព្រោះ Bernabeu ​កំពុង​ជួសជុល។

​តែ​បើ​តាម​ថ្នាក់​ដឹក​នាំ​ក្រុម Real Madrid ​វិញ ​បាន​បញ្ជាក់​ថា​ពួកគេ​មិន​ត្រូវ​ការ​កីឡដ្ឋាន​ធំ ឬ​ប្រើប្រាស់​កីឡដ្ឋាន Estadio Wanda Metropolitano ​នោះ​ទេ។ ​៦​ប្រកួត​នៅ​សល់​ដើម្បី​បញ្ចប់​រដូវ​កាល​នេះ ​គឺ​ក្រុម Real Madrid ​នឹង​ប្រើ​ទីលាន​ Estadio Alfredo Di Stefano ​របស់​ខ្លួន​ដដែល។ ពួកគេ​យល់​ឃើញ​ថា ​ការ​ប្រកួត​លីគ​នឹង​មិន​អាច​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ឡើយ ដូច្នេះ​មិន​ចាំ​បាច់​ប្រើ​ទីលាន​ធំ​នោះ​ទេ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT