ខ្សែប្រយុទ្ធLewandowski បានជួយក្រុម Bayern Munich យកឈ្នះលើក្រុម Eintracht Frankfurt ក្នុងលទ្ធផល ២-១ ដើម្បីបានឡើងទៅវគ្កផ្ដាច់ព្រ័ត្រ German Cup។ក្រុមម្ចាស់ផ្ទះ Bayern Munich រកបាន១គ្រាប់នាំមុខមុនដោយ Perisic នៅនាទី១៤ ប៉ុន្តែក៏ត្រូវកីឡាករ da Costa រកបានតាមស្មើវិញឱ្យក្រុម Frankfurt នៅនាទី៦៩។
៥នាទីបន្ទាប់ពីរកបានស្មើវិញនោះ ខ្សែប្រយុទ្ធ Lewandowski ក៏រកបាន១គ្រាប់បន្ថែមទៀតឱ្យក្រុម Bayern Munich ដើម្បីយកឈ្នះក្នុងលទ្ធផល ២-១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ German Cup នេះតែម្ដង។ក្រុម Bayern Munich ឡើងទៅវគ្គផ្ដាច់ព្រ័ត្រនេះ នឹងត្រូវប៉ះជាមួយក្រុមកំពុងឡើងជើង Bayer Leverkusen ៕
ប្រភព៖ Dailymail