ប្រធានក្លឹប Atletico Madrid លោក Enrique Cerezo បានបង្ហាញការជឿជាក់ថា UEFA គួរតែផ្តល់ពានស្វ័យប្រវត្តិសម្រាប់ក្រុមដែលបានទម្លាក់ក្រុមការពារជើងឯករដូវកាលចាស់ ឲ្យឈ្នះពាន Champions League ប្រសិនបើរដូវកាលសេសសល់ត្រូវរំសាយចោល។
ក្រុមអធិរាជសក្រហម At Madrid បានយកឈ្នះទៅលើហង្សក្រហមនាមជាក្រុមឈ្នះជើងឯក ដោយលទ្ធផល ៤-២ (ទាំងពីរជើង) មុនពេលដែលស្ថានភាពវីរុស COVID-19 នៅតំបន់អឺរ៉ុបបានផ្ទុះឡើង។
ប្រាប់ 101 Great Goals លោក Cerezo និយាយ៖ “នៅមានប្រកួតជម្រុះជាច្រើនទៀត ដូចជាវគ្គ ៨ ក្រុម ៤ ក្រុមចុងក្រោយ និងផ្តាច់ព្រ័ត្រ ដោយយើងយល់ពី UEFA ដែលកំពុងព្យាយាមសម្រួលឲ្យប្រកួតទាំងអស់អាចធ្វើឡើងក្នុងទីក្រុងតែមួយ ដោយមានការជជែកថាអាចជានៅប្រទេសអេស្ប៉ាញឬព័រទុយហ្គាល់”។
លោកបន្ថែមថា៖ “មិនទាន់មានដំណឹងលេចលឺច្បាស់ការទេ តែអ្វីដែលយើងដឹងពេលនេះគឺ UCL មិនអាចលេងដោយសារវីរុសកូរ៉ូណា អ៊ីចឹងអ្នកដែលត្រូវឈ្នះគួរជាអ្នកដែលបានផ្តួលក្រុមឈ្នះជើងឯកតែម្តងទៅ”៕
ប្រភព៖ SportBible