រំឭក​រឿង​ចាស់ មាន​តែ​កីឡាករ ៨ រូប​នេះ​គត់​ធ្លាប់​ស៊ុត​លើស ៣០ គ្រាប់​នៅ PL រដូវ​កាល​ទោល

តើ​អ្នក​ស្គាល់​ជើង​ស៊ុត​រូប​ណា​ខ្លះ​នៅ Premier League? ​បើ​បង្វែរ​ទៅ​រឿង​ចាស់ ទាក់ទិន​នឹង​ស្ថិតិ​គ្រាប់​បាល់​ប្រចាំ​រដូវ​កាល​លើស​ពី ៣០ គ្រាប់ នៅ​លីគ​អង់គ្លេស​គឺ​មាន​តែ​កីឡាករ ៨ រូប​គត់​ដែល​ធ្លាប់​ធ្វើ​បាន។

ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

  • Alan Shearer ៣១ គ្រាប់ (Blackburn Rovers) រដូវ​កាល ១៩៩៥-៩៦
  • Kevin Phillips ៣០ គ្រាប់ (Sunderland) រដូវ​កាល ១៩៩៩-២០០០
  • Thieryy Henry ៣០ គ្រាប់ (Arsenal) រដូវ​កាល ២០០៣-០៤
  • Cristiano Ronaldo ៣១ គ្រាប់ (Man Utd) រដូវ​កាល ២០០៧-០៨
  • Robin van Persie ៣០ គ្រាប់ (Arsenal) រដូវ​កាល ២០១១-១២
  • Luis Suarez ៣១ គ្រាប់ (Liverpool) រដូវ​កាល ២០១៣-១៤
  • Harry Kane ៣០ គ្រាប់ (Spurs) រដូវ​កាល ២០១៧-១៨
  • Mohamed Salah ៣២ គ្រាប់ (Liverpool) រដូវ​កាល ២០១៧/១៨

គួរ​បញ្ជាក់​ថា​ក្របខ័ណ្ឌ Premier League នឹង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី ១៨ ​មិថុនា​ខាង​មុខ​នេះ ដោយ​មាន​ជំនួប Aston Villa ទល់ Sheffield United ជា​ជំនួប​ប​បើក​ឆាក ហើយ​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS-Sport ​ផង​ដែរ៕

ប្រភព៖ BR/Football

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT