អតីត​កីឡាករ​ថ្លៃ​បំផុត​នៅ​ឆ្នាំ ២០១៧ (Neymar) ធ្លាក់​ថ្លៃ មក​ឈរ​លេខ ៣៨ ក្នុង​បញ្ជី​ហើយ

Neymar Jr ដែល​ធ្លាប់​ជា​កីឡាករ​មាន​តម្លៃ​ថ្លៃ​បំផុត​កាល​ពី​ឆ្នាំ​ ២០១៧ ដែល​ឡើង​ដល់ ២២២ លាន​អឺរ៉ូ គិត​មក​ទល់​ពេល​នេះ​គឺ​មាន​ហាងឆេង​ថ្លៃ​ខ្លួន​ធ្លាក់​ចុះ​យ៉ាង​គំហុក ខ្ទាត​ចេញ​ពី​តារាង Top 10 មក​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៣៨ ឯ​ណោះ។ នេះ​បើ​តាម​របាយការណ៍​ពី CIES Football។

ចំណាត់ថ្នាក់​ទាំង ១០ មាន​ដូច​ខាង​ក្រោម៖

  • Kylian Mbappe តម្លៃ ២៥៩,២ លាន​អឺរ៉ូ
  • Raheem Sterling ​តម្លៃ ១៩៤,៧ លាន​អឺរ៉ូ
  • Jadon Sancho ​តម្លៃ ១៧៩,១ លាន​អឺរ៉ូ
  • Trent Alexander-Arnold ​តម្លៃ ១៧១,១ លាន​អឺរ៉ូ
  • Marcus Rashford តម្លៃ ១៥២,៣ លាន​អឺរ៉ូ
  • Mohamed Salah តម្លៃ ១៤៤,៩ លាន​អឺរ៉ូ
  • Sadio Mane ​តម្លៃ ១៣៩,២ លាន​អឺរ៉ូ
  • Antoine Griezmann ​តម្លៃ ១៣៦,៤ លាន​អឺរ៉ូ
  • Alphonso Davies ​តម្លៃ ១៣៣,៥ លាន​អឺរ៉ូ
  • Harry Kane ​តម្លៃ ១១៨,៧ លាន​អឺរ៉ូ

 

ក្នុង​នោះ​សម្រាប់ Lionel Messi បាន​ឈរ​ឈ្មោះ​នៅ​ចំណាត់ថ្នាក់​ល្អ​មួយ​ផង​ដែរ ដោយ​អាយុ​ ៣២ ឆ្នាំ​ហើយ​តែ M10 នៅ​មាន​ហាងឆេង​ថ្លៃ​ខ្លួន​ ១០០,១ លាន​អឺរ៉ូ រី​ឯ​ខ្សែ​ការពារ Virgil van Dijk បន្ត​ឡើង​មក​ទល់ ៩៨,៥ លាន​អឺរ៉ូ ប្លែក​អ្វី​តែ Neymar ធ្លាក់​ខ្លាំង​មក​ឈរ​លេខ ៣៨ មាន​ហាងឆេង​ថ្លៃ​ខ្លួន​ត្រឹម ៨២,៧ លាន​អឺរ៉ូ​ប៉ុណ្ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT