មិន​ដឹង​ពិត​ឬ​បែប​ណា ធ្លាយ​វីដេអូ​ពាន PL មាន​ឆ្លាក់​ឈ្មោះ Liverpool ទុក​ជា​ស្រេច​ហើយ

រដូវ​កាល ២០១៩/២០ នៅ Premier League នៅ​សល់​ចំនួន ៩ ជុំ​ទៀត​ឯ​ណោះ ស្រប​ពេល​ដែល​ហង្ស​កំពុង​នាំ​មុខ​ក្រុម​លេខ City ដល់​ទៅ ២៥ ពិន្ទុ។

លំដាប់​ពិន្ទុ​នេះ​មិនទាន់​ធានា​ថា​ហង្ស​អាច​លើក​ពាន PL ស្វ័យប្រវត្តិ​នោះ​ទេ ពោល​គឺ​ត្រូវ​រង់ចាំ​ស៊ីសង​ប្រហែល ២ ប្រកួត​បន្ទាប់​ទៀត។

យ៉ាងណាមិញ​នៅ​លើ​បណ្តាញ​សង្គម គេ​ស្រាប់​តែ​ប្រទះ​ឃើញ​គណនី​មួយ បាន​បង្ហោះ​វីដេអូ​ចែកចាយ​ពី​រូបភាព​ពាន​រង្វាន់ Premier League រដូវ​កាល ២០១៩/២០ ដែល​មាន​ឆ្លាក់​ឈ្មោះ Liverpool ប្រៀប​ដូច​ជា​រង់ចាំ​តែ​ថ្ងៃ​ក្រុម​ហង្ស​ក្រហម​លើក​ពាន ហើយ​ប្រគល់​ឲ្យ​អ៊ីចឹង។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ពាក់ព័ន្ធ​នឹង​វីដេអូ​នេះ មិន​មាន​ការ​បញ្ជាក់​ច្បាស់​ពី​ប្រភព​សារព័ត៌មាន​ក្រៅ​ស្រុក​ណា​មួយ​ថា​ជា​វីដេអូ​ពិត​ប្រាកដ​ឬ​បែប​ណា​ទេ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT