ការ​ដាក់​កំហិត​មួយ​សម្រាប់ Messi ដែល​កីឡាករ Barca ទាំង​អស់​ចាំ​បាច់​ត្រូវ​អនុវត្ត​តាម

ច្បាប់​នៅ​លើ​ទីលាន​ហ្វឹកហាត់​សម្រាប់​កីឡាករ Barcelona ទាំង​អស់ ទៅ​លើ​តារា​ឆ្នើម Lioenl Messi គឺ​ត្រូវ​ធានា​បាន​ថា​ពួក​គេ​នឹង​មិន​មាន​ការ​បង្ក​កំហុស​ជា​លក្ខណៈ​ធ្ងន់ធ្ងរ​ណា​មួយ រហូត​ដល់​ថ្នាក់​ធ្វើ​ឲ្យ M10 រង​របួស​នោះ​ទេ។

ការ​ដាក់​កំហិត​នេះ ត្រូវ​បាន​ទម្លាយ​ចេញ​ពី​កីឡាករ Jean-Clair Todibo ​ដែល​កំពុង​ខ្ចី​ជើង​លេង​ឲ្យ​ក្លឹប Shcalke ​បាន​ប្រាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ហ្វឹកហាត់​ជាមួយ M10 លើ​ទីលាន។

ប្រាប់​សារព័ត៌មាន Bild កីឡាករ Todibo បញ្ជាក់៖ “យើង​ម្នាក់ៗ​ដឹង​ច្បាស់​ហើយ​ថា Messi គាត់​នឹង​មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​របួស​ទេ ពោល​គឺ​ប្រព័ន្ធ​ការពារ​ពេល​លេង​តតាំង​នឹង Messi នៅ​ពេល​ហ្វឹកហាត់ គឺ​ត្រូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត”។

លោក​បន្ថែម៖ “ខ្ញុំ​ផ្ទាល់​ក៏​ធ្លាប់​ឆក់​យក​បាល់​ពី​គាត់​ប៉ុន្មាន​លើក​ដែរ តែ​ម្តងៗ​នោះ​គឺ​ខ្ញុំ​ប្រយ័ត្ន​ណាស់ ដោយ​មិន​ត្រូវ​ឲ្យ​គាត់​ទទួល​រង​ការ​ឈឺចាប់​ណា​មួយ​ឡើយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT