ក្របខណ្ឌ La Liga ​រំពឹង​អាច​ឱ្យ​អ្នក​គាំទ្រ​១/៣ ​ចូល​មើល​បាន​នៅ​ដាច់​ខែ​នេះ​

​ការ​ប្រកួត​នៅ La Liga ​នឹង​បើក​ដំណើរ​ការ​វិញ​នៅ​ចុង​សប្ដាហ៍​នេះ ប៉ុន្តែ​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ Covid-19 ​។

​តែ​បើ​តាម​ថ្នាក់​ដឹក​នាំ​របស់ La Liga ​វិញ ​ពួកគេ​សង្ឃឹម​ថា​នៅ​ត្រឹម​ចប់​ខែ​មិថុនា​នេះ ​ឬ​ដើម​ខែ​ក្រោយ ​អាច​នឹង​យល់​ព្រម​ឱ្យ​មាន​អ្នក​គាំទ្រ​១/៣ ​អាច​ចូល​មើល​វិញ​បាន​ហើយ។ ​ការ​អះអាង​បែប​នេះ គឺ​ដោយសារ​តែ​អេស្ប៉ាញ​បាន​យក​ឈ្នះ​លើ Covid-19 ​ហើយ ​ក្រោយ​ពី​បាន​បិទ​ប្រទេស​ជា​ច្រើន​សប្ដាហ៍​កន្លង​ទៅ​នេះ​។

បច្ចុប្បន្ន​នេះ អត្រា​ឆ្លង​នៅ​អេស្ប៉ាញ ​មាន​កម្រិត​ទាប​ខ្លាំង​មែនទែន។ ​រដ្ឋាភិបាល​អេស្ប៉ាញ ​បាន​បើក​ប្រទេស​ឡើង​វិញ ​និង​កន្លែង​កម្សាន្ត​នានា ប៉ុន្តែ​តម្រូវ​ឱ្យ​ពលរដ្ឋ​ទាំង​អស់​ត្រូវ​តែ​ពាក់​ម៉ាស់​នៅ​ពេល​ដើរ​ចេញ​ទៅ​ក្រៅ។ ​ដោយ​មើល​ឃើញ​ពី​ការ​គ្រប់គ្រង​មេរោគ Covid-19 ​នេះ​បាន​ហើយ ទើប​បាន​ជា La Liga ​ចង់​ឱ្យ​មាន​អ្នក​គាំទ្រ​ខ្លះ​អាច​ចូល​មើល​ការ​ប្រកួត​បាល់ទាត់​នៅ​កីឡដ្ឋាន​ផ្ទាល់​បាន៕ប្រភព Marca

  • ក្របខណ្ឌ La Liga ​រំពឹង​អាច​ឱ្យ​អ្នក​គាំទ្រ​១/៣ ​ចូល​មើល​បាន​នៅ​ដាច់​ខែ​នេះ​