វៀតណាម បង្កើតពានមិត្តភាពមួយសម្រាប់ក្រុមយុវជន U-23 ត្រៀមចូលរួមព្រឹត្តិការណ៍ Asian Games 2018

ក្រុមបាល់ទាត់ជម្រើសជាតិយុវជន U-23 ដ៏ជោគជ័យរបស់វៀតណាម នឹងធ្វើការប្រមូលផ្តុំហ្វឹកហាត់ជាមួយនឹងសមាសភាពកីឡាករ ៣០នាក់ កោះហៅដោយគ្រូបង្វឹកជម្រើសជាតិសញ្ជាតិកូរ៉េខាងត្បូង Park Hang-seo ដើម្បីត្រៀមលេងពានរង្វាន់មិត្តភាពមួយដែលវៀតណាមធ្វើម្ចាស់ផ្ទះ។

កីឡាករទាំង ៣០រូបនោះនឹងត្រូវហ្វឹកហាត់ និងប្រកួតក្នុងពានមិត្តភាព VinaPhone U23 Cup ដែលរួមមាន U-23 អ៊ូបេគីស្ថាន, អូម៉ង់ និង ប៉ាឡេស្ទីន ចូលរួម ហើយចាប់ផ្តើមប្រកួតពីថ្ងៃទី ៣ ដល់ទី ៧ ខែ សីហា ខាងមុខ។

ក្រោយចប់ពានរង្វាន់នេះ លោក Park Hang-Seo នឹងធ្វើការកាត់យកកីឡាករត្រឹម ២០នាក់ ដើម្បីទៅចូលរួមព្រឹត្តិការណ៍បាល់ទាត់ Asian Games នៅប្រទេសឥណ្ឌូនេស៊ី ។

គួររំលឹកថា ក្នុងព្រឹត្តិការណ៍ Asian Games 2018 វៀតណាមស្ថិតក្នុងពូល D រួមជាមួយជប៉ុន ប៉ាគីស្ថាន និង ណេប៉ាល់ ។

កម្ពុជា សិង្ហបុរី និង ព្រុយណេ ពុំបានដាក់ក្រុមជម្រើសជាតិខ្លួនចូលរួមព្រឹត្តិការណ៍នាឆ្នាំនេះទេ ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT