អ្នក​ចាត់ការ​ក្រុម Stoke City ​វិជ្ជមាន Covid-19 ​មុន​មិត្តភាព​ជាមួយ Man Utd ​

​លោក ​Michael O’Neill ​អ្នក​ចាត់ការ​ក្រុម Stoke City ​រក​ឃើញ​វិជ្ជមាន Covid-19 ​ក្រោយ​ពី​ធ្វើ​តេស្ដ​ជា​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​។

​ក្រុម Stoke City ​មាន​គម្រោង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម Manchester United ​ប៉ុន្តែ​នៅ​ពេល​រក​ឃើញ​ថា​អ្នក​ចាត់ការ​ក្រុម​នេះ​ផ្ទុក Covid-19 ​ទើប​បាន​ជា​ការ​ប្រកួត​មិត្តភាព​នោះ​រំសាយ​ចោល​ទៅ​វិញ។ ​ក្លឹប Stoke ​បាន​ប្រកាស​ថា​ពេល​នេះ​លោក Michael O’Neill ​មាន​សុខភាព​ល្អ​ធម្មតា​ទេ ​ដោយ​លោក​នឹង​ត្រូវ​សម្រាក​ព្យាបាល​នៅ​ផ្ទះ​សិន។ ​តែ​សម្រាប់​ក្រុម​ទាំង​មូល​វិញ ​នៅ​បន្ដ​ហ្វឹកហាត់​ធម្មតា។

​ក្លឹប​លេង​នៅ​ក្របខណ្ឌ​ទី​២​របស់​អង់គ្លេស​ខាង​លើ​នេះ ​បច្ចុប្បន្ន​នៅ​លេខ​រៀង​ទី​១៧​ក្នុង​តារាង Championship ​ដោយ​មាន​៣​ពិន្ទុ​ប៉ុណ្ណោះ​ពី​តំបន់​ត្រូវ​កាត់​ចោល។ ​ក្រុម​នេះ​ក៏​កំពុង​សម្រុក​ហ្វឹកហាត់​ខ្លាំង​ដែរ ​ព្រោះ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​លេង​វិញ​នៅ​ថ្ងៃ​ទី​២០​ខាង​មុខ​នេះ​៕ប្រភព Bbc

  • អ្នក​ចាត់ការ​ក្រុម Stoke City ​វិជ្ជមាន Covid-19 ​មុន​មិត្តភាព​ជាមួយ Man Utd ​