ក្រុមកីឡាករ Everton បានយល់ព្រមកាត់ប្រាក់ឈ្នូល៥០% រហូតដល់ទៅ៣ខែខាងមុខនេះ ដើម្បីជួយក្លឹបដែលកំពុងខ្វះខាតខ្លាំង។
ដោយឡែកសម្រាប់ក្រុមគ្រូបង្វឹកនិងបុគ្គលិកវិញ បានយល់ព្រមកាត់ប្រាក់ឈ្នួល៣០%ដែរ ដើម្បីជួយគ្នាទ្រទ្រង់ក្លឹប Everton គេចផុតពីការលំបាកគ្រា Covid-19 ។ សម្រាប់ការកាត់ប្រាក់ឈ្នួលនេះដែរ លោក Denise Barrett ប្រធានប្រតិបត្តិរបស់ Everton បានអរគុណដល់ក្រុមកីឡាករ និងបុគ្គលិកទាំងអស់ ដែលយល់គ្នានៅពេលលំបាកនេះ។ វាជាការបង្ហាញពីទឹកចិត្តស្រលាញ់ និងការយោគយល់ទៅវិញទៅមក ដែលមានតម្លៃខ្លាំងណាស់។
រំលឹកថា ក្លឹបនៅអង់គ្លេស ភាគច្រើនបានស្នើសុំកីឡាករដើម្បីបានកាត់ប្រាក់ឈ្នួលខ្លះ ដើម្បីសម្រួលដល់ថវិកាចំណាយរបស់ក្លឹប។ ក្លឹបទាំងអស់ បច្ចុប្បន្នកំពុងមិនមានចំណូលឡើយ ព្រោះបានផ្អាកសកម្មភាព៣ខែមកហើយ ខណៈដែលការបើកឱ្យលេងលីគវិញទៀត ក៏គ្មានអ្នកគាំទ្រចូលទស្សនាដែរ៕ប្រភព Bbc