Man Utd ​តំឡើង​យុវជន​ឆ្នើម​ម្នាក់ ​មក​ឈុត​ធំ​

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​យុវជន Teden Mengi ​លេង​នៅ​តំណែង​ខ្សែ​ការពារ ​លើង​មក​ឈុត​ធំ​ហើយ ​ដើម្បី​ត្រៀម​បើក​រដូវ​កាល​វិញ​នេះ​។

​ត្រឹម​វ័យ​១៨​ឆ្នាំ ​ខ្សែ​ការពារ​កណ្ដាល​រូប​នេះ​ក៏​ធ្លាប់​ត្រូវ​លោក Ole ​ផ្ដល់​ឱកាស​ឱ្យ​មក​ឈុត​ធំ​ផង​ដែរ ​ដោយ​កាល​ពី​លេង​នៅ Europa League ​ទល់​ក្រុម Astana ​រូបគេ​ក៏​មាន​ឈ្មោះ ប៉ុន្តែ​អង្គុយ​កៅអី​បម្រុង។ Teden ​បាន​ចូល​ហាត់​ជាមួយ​ក្រុម​ធំ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ​ហើយ​លេង​បាន​យ៉ាង​ល្អ ទើប​ត្រូវ​ចិត្ត​លោក Ole ​ដាក់​ឈ្មោះ​ចូល​ក្រុម​ធំ ត្រៀម​បើក​រដូវ​កាល​វិញ​តែ​ម្ដង។

ខ្សែ​ការពារ​ខាង​លើ​នេះ ជា​ប្រធាន​ក្រុម U18 ​របស់ Man Utd ​ដែល​ជួយ​ក្រុម​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ FA Cup Youth។ Teden ​ជា​រើយ​ៗ​ក៏​មាន​ឈ្មោះ​ក្នុង​ក្រុម U23 ​ផង​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT