អតីតកីឡាករជើងចាស់នៅក្លឹប PSG គឺលោក Christophe Dugarry បានបង្ហាញការយល់ឃើញថា ក្លឹប Paris Saint-Germain គួរតែផ្តោតការយកចិត្តទុកដាក់ខ្ពស់លើកីឡាករ Marquinhos ជាងខ្សែប្រយុទ្ធ Neymar នៅករណីដែលក្លឹបគិតគូរដល់អនាគតវែងឆ្ងាយ។
ខ្សែការពារកណ្តាលបានមកចូលរួមនៅ PSG តាំងពីឆ្នាំ ២០១៣ នៅតម្លៃខ្លួន ៣១,៤ លានអឺរ៉ូ ហើយបច្ចុប្បន្នបុរសវ័យ ២៦ ឆ្នាំរាប់ជាកីឡាករដ៏សំខាន់មួយរូបរបស់ក្លឹប នៅប្រព័ន្ធការពារក្រោម។
ប្រាប់ RMC Sport លោក Dugarry និយាយ៖ “តើ Marquinhos នឹងមានភាពសំខាន់ជាង Neymar សម្រាប់អនាគត PSG ដែរឬទេ? ចម្លើយនោះគឺវាពិតប្រាកដណាស់ ដោយ Marquinhos គេសម្របជាមួយក្លឹបបានពេញទំហឹងហើយ ពោលជាកីឡាករដ៏ល្អមួយរូប គាត់ស្រលាញ់ក្លឹបខ្លាំងណាស់”។
លោកបន្ថែមថា៖ “បើនិយាយពីភាពខុសគ្នា គឺវាពាក់ព័ន្ធនឹងកត្តាសេដ្ឋកិច្ច ដោយជាការពិតគេនឹងចាយលុយក្រាស់ក្រែលដើម្បីយក Neymar ជាជាងយក Marquinhos ហើយ តែបើសម្រាប់ក្រុមរបស់ខ្ញុំ មាន Marquinhos នោះខ្ញុំនឹងបិទភ្នែកជិតទៅវិញ”៕
ប្រភព៖ BeSoccer