ក្លឹប Man Utd ត្រូវបានគេរាយការណ៍ថាកំពុងសិក្សាពីលទ្ធភាព ក្នុងការចង់ចំណាយតិចទៅលើកីឡាករក្រៅជម្រើសមួយរូបរបស់ក្លឹប Real Madrid នោះគឺ James Rodriguez។
James បានក្លាយជាកីឡាករក្រៅប្រព័ន្ធរបស់អ្នកចាត់ការលោក Zinedine Zidane ដែលក្រោយបញ្ចប់អាជីពខ្ចីជើងនៅ Bayern ហើយត្រលប់មក Real វិញលើកនេះ កីឡាករកូឡុំប៊ីហាក់គ្មានឱកាសបង្ហាញខ្លួនពេញជើងទាល់តែសោះ។
កាលពីឆ្នាំ ២០១៤ លោក Perez ចាយអស់ ៧៥ លានអឺរ៉ូឯណោះ ក្នុងការនាំយក James មក Bernabeu ហើយតម្លៃខ្លួនបច្ចុប្បន្នរបស់គេពេលនេះគឺអាចទាបជាងនោះពាក់កណ្តាល ដែលជាហេតុនាំឲ្យ United ចង់ស្វែងរកឱកាសល្អនាំយកគេមកចូលរួមនៅ Old Trafford ជាមួយការចំណាយតិចតាមអាចធ្វើទៅបាន។
បញ្ជាក់ថារដូវកាល ២០១៩/២០ កីឡាករកូឡុំប៊ីបង្ហាញខ្លួនបាន ១៣ ប្រកួតសរុប រកបាន ១ គ្រាប់និង Assist ២ លើកឲ្យ Real Madrid៕ ប្រភព៖ Marca