តាមរបាយការណ៍ចុងក្រោយ បានឲ្យដឹងថាក្លឹបយក្សសេះបង្កង់ Juventus បានចរចាត្រូវរ៉ូវនិងឈានដល់កិច្ចព្រមព្រៀងច្បាស់ការមួយជុំវិញការនាំយកកីឡាករ Arkadiusz Milik មកកាន់ទឹកដីទូរីនហើយ។ នេះបើតាមសារព័ត៌មាន RAI។
ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំ នារដូវកាល ២០១៩/២០ បង្ហាញទម្រង់លេងបានល្អគួរសម ដោយ ២២ ប្រកួតរកបាន ១២ គ្រាប់ឲ្យក្លឹប Napoli។ ផ្អែកតាមហាងឆេងថ្លៃខ្លួនបច្ចុប្បន្ន ការចរចាខាងលើអាចមានតម្លៃជាង ៣០ លានអឺរ៉ូ។
បញ្ជាក់ថាប្រសិន Milik អាចទៅចូលរួមនៅ Juventus ពិតមែននោះ តំណែងដែលគេត្រូវលេងអាចភាគរយខ្ពស់ជំនួស Higuian ដែលលេងនៅប្រយុទ្ធកណ្តាលដូចគ្នា ណាមួយកុងត្រាសេសសល់របស់កីឡាករអាហ្សង់ទីនក៏ត្រូវផុតនៅឆ្នាំខាងមុខផងដែរ៕
ប្រភព៖ RAI