ខ្សែប្រយុទ្ធ Kylian Mbappe បានជាប់ឈ្មោះជាកីឡាករក្រោមអាយុ២១ឆ្នាំថ្លៃជាងគេលើលោកនេះ បន្ទាប់ពីរូបគេបានជួយប្រទេសបារាំងលើកពាន World Cup 2018 នៅប្រទេសរុស្ស៊ី។
Mbappe លេងបានយ៉ាងល្អនៅព្រឹត្តិការណ៍ World Cup កន្លងទៅ ដោយបានឈ្នះពានរង្វាន់យុវជនល្អជាងគេប្រចាំរដូវកាល។ មិនត្រឹមតែប៉ុណ្ណោះ រូបគេក៏ជាកីឡាករប្រយុទ្ធស្លាបល្អបំផុតម្នាក់ដែលគ្រូបង្វឹកនានាតែងតែនិយាយសរសើរផងដែរ។ កីឡាករវ័យ១៩ឆ្នាំនេះ បានឡើងមកឈរនៅកំពូលតារាង ដោយសារតែផ្អែកតាមកត្តា អាយុ តួនាទី ក្លឹបលេងបច្ចុប្បន្ន រយៈពេលកុងត្រា តម្លៃភាគរយតម្លៃក្នុងទីផ្សារ។ ចំពោះតម្លៃខ្លួនរបស់គេបច្ចុប្បន្ននេះ គឺ ១៧១,៥លានផោន។
Marcus Rashford
ដោយឡែកសម្រាប់កីឡាករទី២ ដែលមានតម្លៃថ្លៃជាងគេដែរនោះ គឺខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Marcus Rashford ដែលមានតម្លៃខ្លួន៧៩,៦លានផោន៕ប្រភព៖ DailyMail