តាមការចុះផ្សាយលើគេហទំព័រ Goal បានឲ្យដឹង ពីភាគរយនៃការត្រៀមមកដល់របស់កីឡាករមួយក្នុងចំណោម ៣ រូបដែលជារ៉ាដារបស់ក្លឹបបារាំង PSG ជុំវិញការចូលជំនួសការចាកចេញរបស់ Thiago Silva ដែលត្រូវផុតកុងត្រានៅចុងខែមិថុនា។
ក្នុងនោះមានខ្សែការពារ Kalidou Koulibaly របស់ក្លឹប Napoli ឬអាចជា Milan Skriniar របស់ក្លឹប Inter Milan ឬអាចជា Alessio Romagnoli របស់ក្លឹប AC Milan។
និយាយពីសមត្ថភាពនិងហាងឆេងតម្លៃ គឺពិតណាស់ដែក Koulibaly មានភាពខ្ពស់ជាងគេហើយ ដោយបុរសមាឌឌាំងសញ្ជាតិសេណេហ្គាល់មានតម្លៃមិនក្រោម ៥០ លានអឺរ៉ូឡើយ រីឯ Skriniar ប្រហែល ៤៨ លានអឺរ៉ូ និង Romagnoli ប្រមាណ ៣៦ លានអឺរ៉ូ៕ ប្រភព៖ Goal