Dybala៖ ​បើ​បាន​ទៅ​លេង​នៅ Barcelona ​គឺ​ជា​រឿង​ល្អ​ហើយ​

Dybala ​បាន​និយាយ​ថា​ការ​ទៅ​លេង​នៅ​ក្រុម FC Barcelona ​គឺ​ជា​រឿង​ល្អ​មួយ​សម្រាប់​កីឡាករ​គ្រប់​គ្នា ​ប៉ុន្តែ​នៅ​ពេល​នេះ​រូបគេ​កំពុង​រង់ចាំ​ឱកាស​ដើម្បី​បាន​បន្ដ​កុងត្រា​នៅ Juventus ​ទៀត។

​Dybala ​កាល​ពី​រដូវ​កាល​មុន ​មាន​ដំណឹង​ជា​ច្រើន​ចុះ​ផ្សាយ​ថា​រូបគេ​នឹង​ចាកចេញ​ពី Turin ​ដើម្បី​ទៅ​លេង​ឱ្យ​ក្រុម FC Barcelona ​ហើយ ដែល​មាន Messi ​នៅ​ទី​នោះ​ស្រាប់។ ​ជាមួយ​ដំណឹង​ទាំង​អស់​នោះ​ដែរ ពេល​នេះ​ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​បាន​និយាយ​ថា​គ្រប់​គ្នា​សុទ្ធ​តែ​ចង់​ទៅ​លេង​នៅ​ក្លឹប​ធំ​ដូច Barcelona ​ហើយ។ វា​នឹង​ក្លាយ​ជា​រឿង​ល្អ ប្រសិន​បើ​បាន​ទៅ​លេង​នៅ​ក្រុម​អ្នក​មាន​បុណ្យ​មែន ប៉ុន្តែ​សម្រាប់​ខ្លួន​គេ​វិញ​នៅ​ពេល​នេះ​ចង់​បន្ដ​លេង​ឱ្យ Juventus ​ទៀត​សិន។

​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន ​ដែល​នៅ​សល់​កុងត្រា​ដល់​ឆ្នាំ​២០២២​ជាមួយ​ក្រុម Juventus ​កំពុង​រង់ចាំ​ឱកាស ​ដើម្បី​បន្ដ​កុងត្រា​ជាមួយ​ក្លឹប​នេះ​ទៀត។ ​រូបគេ​ចង់​លេង​នៅ​អ៊ីតាលី​ច្រើន​ឆ្នាំ​ទៅ​មុខ ​ដោយ​មិន​ទាន់​ចង់​ចាកចេញ​ទៅ​ណា​នោះ​ទេ បើ​ទោះ​ជា​មើល​ឃើញ​ថា​ការ​ទៅ​លេង​នៅ​អេស្ប៉ាញ​ជា​រឿង​ល្អ​ក៏​ដោយ៕ប្រភព Goal

  • Dybala៖ ​បើ​បាន​ទៅ​លេង​នៅ Barcelona ​គឺ​ជា​រឿង​ល្អ​ហើយ​