Dwight Yorke បាននិយាយថាអ្នកចាត់ការឬគ្រូបង្វឹកស្បែកខ្មៅ គឺពិបាកស្វែងរកការងារធ្វើនៅក្របខណ្ឌអង់គ្លេសណាស់ បើទោះជាអ្នកល្អយ៉ាងណាក៏ដោយ។
បច្ចុប្បន្ននេះយុទ្ធនាការប្រយុទ្ធប្រឆាំងការរើសអើងពូជសាសន៍កំពុងកើតមានឡើងពេញពិភពលោក ជាពិសេសនៅអាមេរិក អង់គ្លេស និងអាល្លឺម៉ង់តែម្ដង។ រហូតដល់ក្នុងវិស័យបាល់ទាត់ពេលនេះ ក៏រឿងរើសអើងនេះកំពុងក្ដៅគគុកផងដែរ។ ជាក់ស្ដែង Yorke បានទម្លាយឱ្យដឹងថាតួនាទីជាគ្រូបង្វឹក ឬអ្នកចាត់ការក្រុមនៅអង់គ្លេស ឬអឺរ៉ុប គឺកម្រមានបុគ្គលស្បែកខ្មៅខ្លាំងណាស់។
អតីតកីឡាករ Manchester United ខាងលើបាននិយាយដោយលើកពីខ្លួនឯងផ្ទាល់ថា ក្រោយពីហាត់រៀនវគ្គជំនាញគ្រូបង្វឹករួចមក លោកក៏បានស្វែងរកក្លឹបដើម្បីបង្ហាញសមត្ថភាព។ ដោយគ្រានោះ មានលោក Sir Alex Fugerson ជាអ្នកណែនាំផងដែរ ប៉ុន្តែមិនតែមិនមានឱកាសដដែល។ លោក មិនទទួលបានសូម្បីតែការហៅសម្ភាសន៍ឡើយ ខណៈដែលគ្រូបង្វឹកដទៃទៀតស្បែកស សុទ្ធតែមានឱកាសទាំងអស់៕ប្រភព Dailymail