Michael Ballack មើលឃើញថាប្រសិនបើខ្សែប្រយុទ្ធ Werner ទៅលេងនៅក្រុម Chelsea មែន នោះរូបគេពិតជាស្វែងរកក្លឹបត្រឹមត្រូវហើយ។
ថ្មីៗនេះ មានប្រភពជាច្រើនបានចុះផ្សាយថាខ្សែប្រយុទ្ធ Werner បានយល់ព្រមផ្លាស់ទៅលេងនៅក្រុម Chelsea ហើយ ក្រោយពីការបរាជ័យទៅលេងឱ្យក្រុម Liverpool ។ ដំណឹងនេះដែរ អ្នកគាំទ្រក្រុមតោខៀវពិតជាសប្បាយចិត្តមែនទែន ត្បិតអីកីឡាកររបស់ក្រុម Leipzig នេះកំពុងឡើងជើងខ្លាំងនៅលីគកំពូលអាល្លឺម៉ង់។
ជាមួយដំណឹងនេះដែរ Michael Ballack អតីតកីឡាករល្បីឈ្មោះបានបង្ហាញចំណាប់អារម្មណ៍ថានេះជាពេលវេលាត្រឹមត្រូវហើយដែល Werner សម្រេចចិត្ត។ ប្រសិនបើរូបគេបានលេងជាមួយក្រុម Chelsea មែន នោះអនាគតនឹងល្អមិនខាន។ ខ្សែប្រយុទ្ធអាល្លឺម៉ង់នេះ នឹងក្លាយជាកីឡាករលេចធ្លោម្នាក់ក្នុងលីគរបស់អង់គ្លេស៕ប្រភព Dailymail